ព័ត៌មាន
មនី្ទរវប្បធម៌ខេត្តកំពង់ឆ្នាំង ចុះផ្ទៀងផ្ទាត់និងធ្វើបច្ចុប្បន្នភាពវត្ថុបុរាណក្រៅឃ្លាំង នៅក្នុងទីតាំងប្រាសាទកំពង់ព្រះ
ភ្នំពេញ ៖ លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានដឹកនាំមន្រ្តីជំនាញនៃការិយាល័យសារមន្ទីរ ការិយាល័យសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ចុះផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពវត្ថុបុរាណក្រៅឃ្លាំង នៅក្នុងទីតាំងប្រាសាទកំពង់ព្រះ ដែលស្ថិតនៅក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង, នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ។
កិច្ចការនេះ ក៏មានការនិមន្ត និងអញ្ជើញចូលរួមសហការពីសំណាក់ព្រះចៅអធិការវត្ត លោកអភិបាលរងស្រុកបរិបូណ៌ លោកមេឃុំឆ្នុកទ្រូ កងកម្លាំងទាំងបី អាចារ្យគណៈកម្មការវត្ត និងអាជ្ញាធរមូលដ្ឋាន។
លោក ប៊ុនថន សុខាណារិទ្ធ បានបញ្ជាក់ថា ការចុះបញ្ជីវត្ថុបុរាណក្រៅឃ្លាំង គឺដើម្បីកំណត់បាននូវអត្តសញ្ញាណ ការអភិរក្ស ការគ្រប់គ្រង និងជាមូលដ្ឋានដ៏សំខាន់ក្នុងការទាមទាវត្ថុបុរាណដែលត្រូវបាននាំចេញពីប្រទេសកម្ពុជា ដោយខុសច្បាប់ត្រឡប់មកវិញ។ ដោយសង្កេតឃើញថា មានវត្ថុបុរាណជាផ្តែរប្រាសាទចំនួន២ដុំ ស្ថិតនៅក្បែរតួប្រាសាទកំពង់ព្រះ មានស្ថានភាពបែកបាក់ ផុយ និងរបេះក្បាច់ជាច្រើន មិនមានការថែរក្សាត្រឹមត្រូវ និងម្យ៉ាងទៀតប្រឈមនឹងហានិភ័យនៃការបាត់បង់នោះ ទើបនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានដឹកនាំមន្រ្តីជំនាញ ចុះសហការជាមួយព្រះចៅអធិការ អាចារ្យគណៈកម្មការវត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានចុះប្រមូលវត្ថុសិល្បៈជាផ្តែរប្រាសាទយកមកថែរក្សា និងជួសជុលនៅក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង ដើម្បីដាក់តាំងបង្ហាញជូនដល់សាធារណជន និងអ្នកស្រាវជ្រាវ បានទស្សនា និងសិក្សាស្វែងយល់ពីបន្ថែមវត្ថុសិល្បៈទាំងនោះ៕
អត្ថបទ រដ្ឋា














-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព