ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល ចុះពិនិត្យវឌ្ឍនភាព និងការបម្រើសេវាជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យតេជោសែនកោះធំ
កណ្ដាល ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងការបម្រើសេវាជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យតេជោសែនកោះធំ ស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ។
ក្នុងដំណើរចុះទស្សនកិច្ច ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យតេជោ កោះធំ អំពីវិធីសាស្រ្តនានាក្នុងការរៀបចំសេវាផ្សេងៗឱ្យបានកាន់តែរលូន តួយ៉ាងសេវាសង្គ្រោះបន្ទាន់ សេវាសង្គ្រោះកម្រិតធ្ងន់ សេវាសម្រាល និងរូបភាពវេជ្ជសាស្ត្រជាដើម។ ឯកឧត្តមសាស្រ្តាចារ្យ បានគូសរំលឹកបន្ថែម ដល់មន្ទីរពេទ្យត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការ គោរពវិន័យការងារ ការបន្តពង្រឹងសមត្ថភាពទាំងភាពជាអ្នកដឹកនាំ ទាំងជំនាញបច្ចេកទេស ដោយចែករំលែកចំណេះដឹងនិងបទពិសោធន៍គ្នា ជាពិសេសប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈបម្រើសុខភាពជូនប្រជាពលរដ្ឋតាមតម្រូវការ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបន្តសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យតេជោសែន កោះធំ និងសួរពីចំណាប់អារម្មណ៍បងប្អូនប្រជាពលរដ្ឋអំពីការបម្រើសេវារបស់មន្ទីរពេទ្យ ដែលប្រជាពលរដ្ឋបានបង្ហាញពីការរីករាយ ចំពោះការយកចិត្តទុកដាក់ ការរួសរាយរាក់ទាក់របស់គ្រូពេទ្យ រួមសំដីសំដៅនិងឥរិយាបថល្អ។ បន្ថែមលើនេះដែរ ប្រជាពលរដ្ឋមានការសប្បាយចិត្ត ដែលមានមន្ទីរពេទ្យធំស្អាតនៅជិតផ្ទះ ស្តង់ដាទំនើប ជាមួយគ្រូពេទ្យប្រកបដោយវិជ្ជាជីវៈ នៅទឹកដីស្រុកកោះធំ ខេត្តកណ្តាលនេះ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់គ្រប់បុគ្គលិក និងថ្នាក់ដឹកនាំមន្ទីរពេទ្យត្រូវយកចិត្តទុកដាក់តម្កល់ខ្ពស់មតិចូលរួមស្ថាបនារបស់បងប្អូនដែលមកទទួលសេវា តាមរយៈប្រអប់សំបុត្រមតិយោបល់ និងQR code ដោយខិតខំស្វែងយល់អំពីចំណុចដែលមិនទាន់ល្អប្រសើរ និងធ្វើការកែលម្អឱ្យបានទាន់ពេលវេលា ក្នុងការបង្កើនទំនុកចិត្តជូនដល់ប្រជាពលរដ្ឋកាន់តែខ្លាំងឡើង។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់មន្ទីរសុខាភិបាលខេត្តកណ្តាល ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់លើបញ្ហាសុខភាពសាធារណៈ ដល់ប្រជាពលរដ្ឋក្នុងតំបន់ ដោយត្រូវរៀបចំសារអប់រំសុខភាព ពីជំងឺឆ្លង ជាពិសេសជំងឺគ្រុនឈាមក្នុងរដូវវស្សា ដើម្បីជួយឱ្យប្រជាពលរដ្ឋយល់ដឹងបានគ្រប់ជ្រុងជ្រោយពីវិធីការពារខ្លួន និងត្រូវបាញ់ថ្នាំសម្លាប់មូសឱ្យដល់កន្លែង ឬខ្នងផ្ទះប្រជាជន នៅតំបន់ណាមានជំងឺគ្រុនឈាមខ្ពស់៕
អត្ថបទ រដ្ឋា




















-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព