ព័ត៌មាន
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិ សម្រាប់វេទិកាអាស៊ានស្តីពីទេសន្តរប្រវេសន៍ការងារ លើកទី១៨ (18th AFML)
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ បានបើកសិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិ សម្រាប់វេទិកាអាស៊ានស្តីពីទេសន្តរប្រវេសន៍ការងារលើកទី១៨ (18th AFML) ក្រោមប្រធានបទ “ការពន្លឿនសកម្មភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ស្តីពីការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព និងការងារសមរម្យសម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងតំបន់អាស៊ាន”។ កម្មវិធីដ៏មានសារៈសំខាន់នេះ បានធ្វើឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
សិក្ខាសាលាដែលជាកិច្ចសហការរៀបចំឡើងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង អង្គការអន្តរជាតិខាងការងារ (ILO) នេះមានគោលបំណងបីសំខាន់ដែលរួមមាន ទី១. ការប្រមូល និងចែករំលែកព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ដែលបានផ្តល់ដោយវេទិកាអាស៊ានកន្លងមក ទី២. ពិភាក្សាលើប្រធានបទវេទិកាអាស៊ានលើកទី១៨ ស្តីពី “ការពន្លឿនសកម្មភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ស្តីពីការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព និងការងារសមរម្យសម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងតំបន់អាស៊ាន” និងប្រធានបទរងចំនួន ២ រួមមាន (១) គឺឆ្លើយតបទៅនឹងបរិយាកាសប្រកបដោយសុវត្ថិភាពនិងសន្តិសុខ ដោយរួចផុតពីការងារដោយបង្ខំ និង (២) គឺកាត់បន្ថយការចំណាយលើការជ្រើសរើស និងការផ្ទេរប្រាក់ និងទី៣. ពិភាក្សា និងរៀបចំ ជាអនុសាសន៍របស់កម្ពុជា សម្រាប់យកទៅប្រើប្រាស់ជាធាតុចូលនៅក្នុងវេទិកា AFML លើកទី១៨ នៅក្នុងប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៥។
បន្ថែមពីនេះ ស្របពេលដែលពលករខ្មែរវិលមកកម្ពុជាប្រមាណ ៩២ ម៉ឺននាក់ ឯកឧត្តម ហ៊ូ វុឌ្ឍី ក៏បានជម្រាបជូនអង្គសិក្ខាសាលាអំពីកិច្ចអន្តរាគមន៍ចាំបាច់មួយចំនួនរបស់ក្រសួងការងារចំពោះពលករដែលត្រឡប់មកកម្ពុជាវិញដូចជាការស្វាគមន៍ ផ្តល់ទឹក អាហារសម្រន់ រក្សាសន្ដិសុខនិងសណ្ដាប់ធ្នាប់ និងការផ្តល់សេវាសង្គ្រោះបឋមដល់បងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃនៅមណ្ឌលសំចត ឬកន្លែងទទួលពលករ, ការផ្សព្វផ្សាយ ចុះឈ្មោះ និងផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ, និងការផ្តល់មធ្យោបាយដឹកជញ្ជូនទៅកាន់ស្រុកកំណើតដែលជាកិច្ចសហការរវាងក្រសួង និងអាជ្ញាធរខេត្ត រួមទាំងភាគីពាក់ព័ន្ធផ្សេងទៀត៕










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព