ព័ត៌មាន
ថៃនៅតែព្រងើយកន្តើយក្នុងការដោះលែងទាហានកម្ពុជា១៨នាក់ដែលខ្លួនចាប់ទៅបើទោះបីជាមានកិច្ចអន្តរាគមន៍ពីអន្តរជាតិ
បើគិតមកដល់ថ្ងៃនេះ គឺមានរយៈពេល២៥ថ្ងៃហើយ ដែលទាហានថៃបានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ហើយថៃនៅតែព្រងើយកន្តើយមិនព្រមដោះលែងកងកម្លាំងកម្ពុជាមកវិញនោះទេ បើទោះបីជាមានកិច្ចអន្តរាគមន៍ពី សហគមន៍អន្តរជាតិ ក៏ដូចជាប្រធានអាស៊ានយ៉ាងណាក៏ដោយនោះ។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម នង សាកល បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះថា កម្ពុជាបានជូនដំណឹងទៅសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ ឧត្តមក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ កាកបាទក្រហមអន្តរជាតិ សហគមន៍អាស៊ាន រួមទំាងបណ្តាប្រទេសជាមិត្តជាច្រើនទៀតទាក់ទងនឹងថៃ ដែលបានចាប់ទាហានកម្ពុជា ១៨នាក់ដោយខុសច្បាប់ ខណៈកំពុងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយរហូតមកដល់ពេលនេះថៃនៅតែមិនព្រមដោះលែងពួកគាត់ទាំង ១៨នាក់មាតុភូមិនិវត្តវិញនោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយកម្ពុជា ក៏ដូចជាសហគមន៍អន្តរជាតិនៅតែបន្តទាមទាររហូតដល់ថៃបំពេញនូវកតព្វកិច្ចរបស់ខ្លួន ដោយត្រូវធ្វើការដោះលែងទាហានខ្មែរទាំង១៨នាក់មកកម្ពុជា វិញឲ្យបានឆាប់ និងស្របទៅតាមការទាមទាររបស់សហគមន៍អន្តរជាតិ។
ទាក់ទងនឹងទាហានកម្ពុជាទាំង១៨នាក់ដែលថៃចាប់ទៅដោយខុសច្បាប់នេះដែរ លោកជំទាវម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានបន្តអំពាវនាវយ៉ាងទទួចឲ្យថៃប្រគល់ពួកគាត់មកកម្ពុជាវិញឲ្យបានឆាប់ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ ខណៈក្រុមគ្រួសាររបស់ជនរងគ្រោះកំពុងទទឹងរង់ចាំទាំងយប់ទាំងថ្ងៃនោះ។
លោកជំទាវម៉ាលី សុជាតា ក៏បានបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា ក្រសួងការពារជាតិនិងកងយោធពលខេមរភូមិន្ទមិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះក្នុងកាលៈទេសៈណាក៏ដោយ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិ បានកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ និងស្រស្រាក់ស្រស្រាំបំផុត ដើម្បីធ្វើយ៉ាងណាជំរុញឲ្យភាគីថៃដោះលែងពួកគេមកកម្ពុជាវិញឲ្យបានឆាប់ៗ។ លោកជំទាវអ្នកនាំពាក្យបានបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា កម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិនៅតែបន្តអំពាវនាវឲ្យថៃបំពេញនូវកតព្វកិច្ចរបស់ខ្លួន ពោលគឺរហូតដល់ថៃធ្វើការដោះលែងទាហានកម្ពុជាទាំង១៨នាក់នោះឲ្យខាងតែបាននាពេលឆាប់ៗនេះ៕ អត្ថបទ៖ បាន ចក់

-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព