ព័ត៌មាន
ឯកឧត្តម ប៉ែន បូណា៖ដំណើរការអនុវត្តបទឈប់បាញ់កំពុងតែប្រព្រឹត្តទៅដោយសម្រេចបានលទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា មកទល់នឹងថ្ងៃទី២៤ ខែសីហានេះ ក្រោមការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតពីថ្នាក់ដឹកនាំកំពូលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក៏ដូចជាសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា ដំណើរការអនុវត្តបទឈប់បាញ់កំពុងតែប្រព្រឹត្តទៅដោយសម្រេចបានលទ្ធផលជាវិជ្ជមាន និងជាបន្តបន្ទាប់ តាមរយៈកិច្ចប្រជុំ GBC និង RBC ដែលបាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម។
តាមរយៈបទអន្តរាគមន៍នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះ ឯកឧត្តម ប៉ែន បូណា បានថ្លែងបន្តថាកម្ពុជានៅតែប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់នេះដើម្បីឈានទៅរកដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ(កម្ពុជាថៃ) ដោយសន្តិវិធី និងរក្សាបានសុខសន្តិភាពសម្រាប់ប្រទេសជាតិនិងប្រជាជនទាំងសងខាង។
សូមបញ្ជាក់ជូនថា ការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់នេះប្រព្រឹត្តទៅក្រោមក្រសែភ្នែកអន្តរជាតិជាពិសេសសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី។ ដូចបានឃើញទាំងអស់គ្នា បណ្តាអង្គទូត និងអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាបាននិងកំពុងបំពេញការងារយ៉ាងសកម្មក្នុងការចុះទៅសង្កេតការណ៍តាមព្រំដែនជាបន្តបន្ទាប់។
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព