ព័ត៌មាន
របាំងសាច់អួនចាប់ពី៥០០ម៉ែត្រដល់១ពាន់ម៉ែត្រកើតក្នុងរដូវបិទនេសាទ នៅពីក្រោយសាលាឃុំសំរោងសែន មិនទាន់មានអ្នកបង្ក្រាប
កំពង់ឆ្នាំង៖ បទល្មើសរបាំងសាច់អួនក្រឡាញឹក មានប្រវែងចាប់ពី៥០០ម៉ែត្រដល់១០០០ម៉ែត្រ(មួយពាន់ម៉ែត្រ) កើតក្នុងរដូវបិទនេសាទ ប្រមាណជាង១០របាំង គឺស្ថិតនៅពីក្រោយសាលាឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងប្រមាណ១គីឡូម៉ែត្រ មិនឃើញមានអ្នកបង្ក្រាបឡើយ បើទោះជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអោយការពារកុំអោយមានបទល្មើសក្នុងរដូវបិទនេសាទយ៉ាងណាក៏ដោយ។
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ អ្នកយកព័ត៌មានយើង បានចេញមើលបទល្មើសនេសាទក្នុងរដូវបិទនេសាទឆ្នាំ២០២៥នៅតាមដងទន្លេសាប រួមនិងអាងបឹងស្តុកទឹកមួយចំនួន តាមការផ្តល់ព័ត៌មានពីប្រជានេសាទលក្ខណៈគ្រួសារ។ ក្នុងនោះ នៅចំណុចពីក្រោយឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រមាណជាង១គីឡូម៉ែត្រ មានបទល្មើសរបាំងសាច់អួនក្រឡាញឹកជាច្រើនរបាំង ដែលជនល្មើសបានដាក់យកត្រីក្នុងរដូវបិទនេសាទឆ្នាំ២០២៥នេះប្រមាណ២ខែមកហើយ តែមិនឃើញមានអ្នកចូលទៅបង្ក្រាបរុះរើចេញនៅឡើយ។ បទល្មើសរបាំងសាច់អួនក្រឡាញឹកនៅទីតាំងនោះ គ្រាន់តែមួយកន្លែងមានប្រមាណជាង១០ខ្សែ និងក្នុង១ខ្សែៗ មានខ្លះចាប់ពី៥០០ម៉ែត្រ(៣ឡុក) និងខ្លះទៀតរហូតដល់១០០០ម៉ែត្រ(៦ឡុក) ចំណែករបាំងសាច់អួនបន្លាយអោយត្រីចូលក្នុងឡុក គឺជនសង្ស័យបានដាក់ដបទឹកបរិសុទ្ធយោងសាច់អួនបន្លំភ្នែកសមត្ថកិច្ច។
ប្រជានេសាទលក្ខណៈគ្រួសារ បានសំណូមពរដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង អាជ្ញាធរស្រុកឃុំ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង កម្លាំងកងទ័ពនៃតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង និងសមត្ថកិច្ចពាក់ព័ន្ធ សូមមេត្តាជួយពិនិត្យ និងបង្ក្រាបបទល្មើសរបាំងសាច់អួននៅចំណុចនោះផង ព្រោះបទល្មើសនៅទីតាំងនោះ បានកាន់ស្លែយូរហើយ៕ កាំង ហុងវាស្នា
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព