ព័ត៌មាន
អភិបាលក្រុងស្វាយរៀងខេត្តស្វាយរៀងជំរុញដល់មាតាបិតាអាណាព្យាបាលបង្កើនការអប់រំកូនអោយក្លាយជាសិស្សល្អមិត្តល្អពលរដ្ឋល្អ
ស្វាយរៀង ៖ លោកឃុន រតនា អភិបាលរងក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្នុងពិធីចែកប័ណ្ណសរសើរដល់សិស្សពូកែនិទ្ទេសAលើមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យាប្រចាំឆមាសទី២ ឆ្នាំសិក្សា២០២៤.២០២៥ នៅសាលាបឋមសិក្សាព្រះសីហនុ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ បានជំរុញដល់មាតា បិតា និងអាណាព្យាបាលសិស្សទាំងអស់ត្រូវបង្កើនការតាមដាន អប់រំកូនចៅបន្ថែម សំដៅតម្រង់ទិស ដល់កូនចៅអោយខិតខំរៀនសិក្សារៀនសូត្របន្ថែម ខណៈដែលកូនចៅមានឱកាសជួបជុំគ្រួសារច្រើនជាងនៅសាលា ដែលអប់រំ បង្រៀន ព្រៀនប្រដៅ និងដោយលោកគ្រូអ្នកគ្រូ។
លោកអភិបាលក្រុងក៏បានសំដែងអបអរសាទរផងដែរចំពោះលោកគ្រូអ្នកគ្រូ និងផ្នែកពាក់ព័ន្ធក្នុងវិស័យអប់រំបានចូលរួមបង្រៀន និងសម្របសម្រួលជូនដល់សិស្សានុសិស្សរៀនសូត្ររហូតឈានដល់ទទួលបាននិទ្ទេសល្អមានការកើនឡើងជាងឆ្នាំសិក្សា២០២៣.២០២៤ ដែលសមិទ្ធផលទាំងអស់នេះគឺជាការរួមចំណែកបង្កើតធនធានមនុស្សសម្រាប់បន្តការពារនិងអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត។
តាមរបាយការណ៍ស្វាគមន៍របស់លោកស្រី ទុំ ទីណា នាយិកាសាលាបឋមសិក្សាព្រះសីហនុបានបញ្ជាក់អោយដឹងថានៅឆ្នាំសិក្សា២០២៤.២០២៥ សាលាមានសិស្សកំពុងសិក្សាមានចំនួន១ពាន់៤៣០នាក់ក្នុងនោះសិស្សរៀនពូកែលើមុខវិទ្យាភាសាខ្មែរ និងគណវិទ្យាចាប់ពីថ្នាក់ទីដល់ថ្នាក់ទី៦ នៅឆមាសទី១មានចំនួន៥៩១នាក់ និងនៅឆមាសទី២មានចំនួន៨៧៥នាក់ បើប្រៀបធៀបទៅនិងការសិក្សារបស់សិស្សឆ្នាំសិក្សា២០២៣.២០២៤មានការកើនឡើងគួរកត់សម្គាល់។
ក្នុងពេលមកចូលរួមអបអរសាទរកូនទទួលប័ណ្ណសរសើរនិទ្ទេសAពីថ្នាក់ដឹកនាំក្រុង លោកស្រី ពេជ ចន្ទា បានមានចំណាប់អារម្មណ៍ ដោយថ្លែងនូវអំណរគុណចំពោះ លោកគ្រូអ្នកគ្រូដែលកន្លងបានខិតខំបង្ហាត់បង្រៀនកូនយើងខ្ញុំបានល្អប្រសើរ ដោយមិនទាមទារសគុណពីការបង្ហាត់បង្រៀនធ្វើឲ្យកូនយើងខ្ញុំទទួលបានល្អ និងឈានថ្ងៃនេះទទួលបានប័ណ្ណសរសើរពីសាលាជាសក្ខីភាព ។ ដោយ ៖ ភា សារិទ្ធ
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព