ព័ត៌មាន
ភ្ញៀវទេសចរកូរ៉េ និងមូស្លីម រំពឹងនឹងមកទស្សនាកម្ពុជាកាន់តែច្រើនឡើង តាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នារវាងក្រសួងទេសចរណ៍ និងស្ថានទូតកម្ពុជាប្រចាំសាធារណរណៈកូរ៉េ និងសាធារណរដ្ឋអារ៉ាប់អេហ្សីប
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងឯកឧត្តម សោម វិសាល ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ប្រទេសអារ៉ាប៊ីសាអូឌីត ព្រះរាជាណាចក្រម៉ារ៉ុក សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី សាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធអេត្យូពី សហភាពអាហ្វ្រិក និងប្រទេសអូម៉ង់ ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីគែរ នៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់លើការជំរុញផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគក្នុងវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ព្រមទាំងទទួលបាននូវព័ត៌មានសំខាន់ៗ ទាក់ទងនឹងផែនការជាតិទេសចរណ៍ និងស្ថិតិទេសចរណ៍ នាទីស្តីការក្រសួង។
ក្នុងឱកាសជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កា ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលតែងតែផ្តល់ការគំាទ្រ និងកិច្ចសហការដ៏ជិតស្និទ្ធិដល់ក្រសួងទេសចរណ៍ ដើម្បីអាចផ្សព្វផ្សាយសក្តានុពលទេសចរណ៍បានគ្រប់ទិសទី តាមរយៈស្ថានឯកអគ្គរាជទូត, តំណាងស្ថានបេសកកម្មអចិន្រ្តៃយ៍ និងស្ថានកុងស៊ុលកម្ពុជានៅបរទេស។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឯកឧត្តមឯកអគ្គរាជទូតដែលអញ្ជើញទៅបំពេញបេសកកម្មការទូតខាងមុខ ជួយបន្តផ្សព្វផ្សាយសក្តានុពល និងកាលានុវត្តភាពវិនិយោគក្នុងវិស័យទេសចរណ៍ដែលកំពុងដែលកើនឡើងជាបន្តបន្ទាប់ ជាពិសេសគឺកត្តាសុខសន្តិភាព ការធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ ព្រមទាំងសូមចូលរួមប្រឆាំងជាមួយនឹងព័ត៌មានក្លែងក្លាយដែលជះផលអវិជ្ជមានដល់កិត្តិសព្ទ និងទេសចរណ៍កម្ពុជា។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរដល់ឯកឧត្តមឯកអគ្គរាជទូតទាំងពីររូប មានសុខភាពល្អ អាយុយឺនយូរ ជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តម ព្រមទាំងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព។




-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន7 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន7 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ