ព័ត៌មាន
រដ្ឋមន្រ្តីទេសចរណ៍៖សន្និសីទផ្សព្វផ្សាយទេសចរណ៍កម្ពុជា-ខេត្តយូណានដ៏ធំនឹងជួយជួយផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា-ចិន និងជាវេទិកាភ្ជាប់វិស័យឯកជនទេសចរណ៍ប្រទេសទាំងពីរ
ទីក្រុងគុនមិញ៖ តបតាមការអញ្ជើញរបស់ក្រុមហ៊ុន Yunnan Investment Group នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតីថ្លែងសុន្ទរកថាគន្លឹះ និងដឹកនាំប្រតិភូពីវិស័យទេសចរណ៍កម្ម្ពុជា ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍ កម្ពុជា-ខេត្តយូណាន ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន, លោក Liu Minglin នាយកប្រតិបត្តិក្រុមហ៊ុន Yunnan Investment Group សមាគមទេសចរណ៍ខេត្តយូណាន លោក លោកស្រីប្រធានសហគ្រាសទេសចរណ៍ធំៗ ក្នុងខេត្តយូណាន បណ្តាញសារព័ត៌មាន Influencers និងភ្ញៀវកិត្តិយសសរុបជាង១៥០រូប នាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន។
សន្និសីទនេះត្រូវបានរៀបចំជាពិសេស ដើម្បីជាវេទិកាធុរកិច្ចផ្សព្វផ្សាយ និងបង្ហាញសក្ដានុពលទេសចរណ៍កម្ពុជា-ចិន ពិសេសគឺការផ្តល់នូវព័ត៌មានពិតពីស្ថានភាពសុខសន្តិភាព និងសុវត្ថិភាពដែលកម្ពុជាផ្តល់ជូនភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា និងជាឱកាសប្រតិភូក្នុងវិស័យឯកជនកម្ពុជា បានចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជាដល់ខេត្តយូណានផ្ទាល់តែម្តង ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីខេត្តយូណាន មកទស្សនា និងវិនិយោគនៅប្រទេសកម្ពុជា។
ក្នុងសុន្ទរកថាគន្លឹះរបស់ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថានេះជាវេទិកាដ៏សំខាន់ និងឱកាសមាស សម្រាប់ភាគីឯកជននៃប្រទេសទាំងពីរដ៏មានសក្តានុពល បានជួបពិភាក្សាផ្ទាល់ដើម្បីបង្កើតកិច្ចសហការជាក់ស្តែង និងជាផ្លែផ្កាដោយអាចឈានបង្កើតកញ្ចប់ទស្សនកិច្ចរួមគ្នាបានឆាប់ ជាពិសេសគឺបានទទួលនូវព័ត៌មានពិតពីប្រទេសកម្ពុជា ព្រមទាំងយន្តការលើកទឹកចិត្តដល់ការវិនិយោគក្នុងវិស័យទេសចរណ៍នានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងការធានាជូនអ្នកវិនិយោគដ៏កក់ក្តៅ។
តាមរយៈសន្និសីទផ្សព្វផ្សាយទេសចរណ៍កម្ពុជា-ខេត្តយូណានដ៏មានសារៈសំខាន់ រួមទាំងការចូលរួមដ៏សកម្ម និងប្តេជ្ញាចិត្តដ៏មុតមោះរបស់ភាគីរដ្ឋ និងឯកជននៃប្រទេសកម្ពុជា និងខេត្តយូណាននាពេលនេះ ពិតជាជួយពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យទេសចរណ៍ ដើម្បីជំរុញប្រទេសកម្ពុជា និងខេត្តយូណានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ និងទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងការវិនិយោគកាន់តែច្រើន៕









-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព