ព័ត៌មាន
កម្ពុជាធ្វើបច្ចុប្បន្នភាពផែនទី និងពង្រឹងប្រព័ន្ធស្បៀង ឆ្លើយតបការវិវត្តថ្មីៗ និងបញ្ហាប្រឈម
ភ្នំពេញ៖ ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវប្រព័ន្ធស្បៀង ប្រកបដោយចីរភាពនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការវិត្តថ្មីៗ និងបញ្ហាប្រឈមមួយចំនួន ហើយបញ្ហាដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខស្បៀងនោះ គឺការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ។
នៅក្នុងសិក្ខាសាលាបញ្ចប់គម្រោង កម្មវិធីរួមមូលនិធិក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកប ដោយចីរភាពរបស់អង្គការសហប្រជាជាតិ (UN Joint Program SDG Seed Funds) នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានថ្លែងថា សម្រាប់បញ្ហាដែលត្រូវធ្វើបច្ចុប្បន្នភាព ក្នុងនោះទី១. បញ្ហាអាហារូបត្ថម្ភ ការមិនទទួលបានវីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់, ទី២. ម្ហូបអាហាររបស់យើងមានសារធាតុខ្លាញ់ ស្ករ អំបិល និងសាច់ច្រើនហួសហេតុពេក ។
ឯកឧត្តមបានបន្តថា ទី៣. នៅក្នុងចំណោមម្ហូបអាហារដែលបានផលិតទាំងអស់ គឺមានអាហារចំនួន ១ភាគ៣ ដែលមិនត្រូវបានបរិភោគ ឬបរិភោគមិនអស់ ហើយត្រូវចាក់ចោល, ទី៤. ធនធានធម្មជាតិរបស់យើង កំពុងរងសំពាធយ៉ាងធ្ងន់ធ្ងរ ដោយសារតែកំណើនប្រជាជន និងនគរូបនីយកម្ម ហើយខ្សែសង្វាក់ផ្គត់ផ្គង់មិនបានរៀបចំឲ្យបានត្រឹមត្រូវ ។ ដូចនេះត្រូវធ្វើបរិវត្តកម្មប្រព័ន្ធស្បៀង ហើយត្រូវធ្វើការកែសម្រួលនូវរាល់ដំណាក់កាលនីមួយៗ នៃប្រព័ន្ធស្បៀងរបស់យើង ចាប់ពីការផលិត ការកែច្នៃ ការចែកចាយ ការលក់ដូរ ការចម្អិន ការបរិភោគ គឺចាប់ពីកសិដ្ឋានរហូតដល់តុបាយ និងការរក្សាទុកកាកសំណល់ម្ហូបអាហារ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍ថា កម្ពុជាបានដាក់ចេញយុទ្ធសាស្ត្រជាតិស្តីពី សន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ ឆ្នាំ២០២៤-២០២៨ ដោយផ្ដោតការយកចិត្តទុកដាក់លើការធ្វើឲ្យប្រជាជនគ្រប់រូប ទទួលបាននូវរបបអាហារសុខភាពគ្រប់គ្រាន់ ហើយកុមារត្រូវបានថែទាំដោយយកចិត្តទុកដាក់ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានបង្ហាញពីវឌ្ឍនភាពជាបន្តបន្ទាប់ ដើម្បីធានាថា របបអាហារសុខភាពត្រូវបានកែលម្អ តាមរយៈការផ្លាស់ប្ដូរឥរិយាបថបុគ្គល និងសង្គម ក៏ដូចជារៀបចំបទប្បញ្ញត្តិបរិស្ថានស្បៀង ដើម្បីធានាបាននូវគុណភាព ស្ដង់ដារអាហារ និងលើកកម្ពស់លទ្ធភាពទទួលបានសេវាអាហារូបត្ថម្ភផ្សេងៗ ។ រាជរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែង ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ទទួលបាននូវអាហារ ប្រកបដោយសុវត្ថិភាព និងការពារពីបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ ។
គួរបញ្ជាក់ថា កម្មវិធីរួមមូលនិធិក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកប ដោយចីរភាពរបស់អង្គការសហប្រជាជាតិ មានគោលបំណងធ្វើបរិវត្តកម្មប្រព័ន្ធស្បៀង ឲ្យកាន់តែមានភាពធន់ ចីរភាព បរិយាបន្ន តាមរយៈការបង្កើតបរិស្ថានអំណោយផល សម្រាប់ផ្ដល់ហិរញ្ញប្បទាន ដើម្បីធ្វើឲ្យប្រសើរឡើងស្ថានភាពសេដ្ឋកិច្ច អាហារូបត្ថម្ភ និងបរិស្ថាន ៕
អត្ថបទ បាន សុខរិទ្ធិ
-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព