ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល «ចៀសវាងការអភិវឌ្ឍ ដែលនាំឱ្យមានការខាតបង់ជាតម្លៃ ដែលនាំឱ្យគ្រោះថ្នាក់បណ្តាលជាជំងឺមហារីក ហើយអាចកើតឡើងលើកូនចៅជំនាន់ក្រោយរបស់យើង»
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការធ្វើឱ្យប្រសើរឡើងនូវការធ្វើរោគវិនិច្ឆ័យ និងការឆ្លើយតបចំពោះជំងឺមហារីកដោយសារធាតុអាបេស្តុស និងធូលី ។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងពីសារៈសំខាន់នៃការជៀងវាងនៃការប្រើប្រាស់សារធាតុអាបេស្តុស ដែលសារធាតុទាំងនេះ នឹងបណ្តាលឱ្យកើតជំងឺមហារីកខ្ពស់ និងការប៉ះពាល់ដល់ជំងឺមហារីក និងមហារីកសួត ផ្លូវដង្ហើមធ្ងន់ធ្ងរបំផុត។ ដូចនេះ ត្រូវចូលរួមស្វែងយល់បន្ថែមពីសារៈសំខាន់ក្នុងការរកវិធានការពារយ៉ាងម៉ឹងម៉ាត់បំផុត។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល បានលើកទឹកចិត្តយ៉ាងខ្លាំង ដល់ការប្រើប្រាស់សម្ភារៈ ជំនួយឱ្យសម្ភារៈអាបេស្តុស និងស៊ីលីកានេះ ក្នុងជំហរក្រសួងដែលគិតគូរពីលើកកម្ពស់សុខុមាលភាពប្រជាជន ក្នុងការកាត់បន្ថយអត្រាព្យាបាល។ ក្រសួងសុខាភិបាល សូមអំពាវនាវឱ្យមានកិច្ចសហការ និងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងពាក់ព័ន្ធ ដើម្បីដាក់ឱ្យមានច្បាប់ទំលាប់ក្នុងការនាំចូល នូវផលិតផលដែលមានគ្រោះថ្នាក់នេះ។
ឯកឧត្តមសាស្រ្តាចារ្យ បានសង្កត់ធ្ងន់ថា សារធាតុអាបេស្តុស និងស៊ីលីកា នឹងសម្លាប់ជីវិតមនុស្ស ក្នុងរយៈពេលយូរបំផុត ប៉ុន្តែច្បាស់ជាគ្រោះថ្នាក់ដល់អាយុជីវិត ហើយឈានដល់ករណីជំងឺមហារីក។ នៅពីក្រោយនៃជំងឺមហារីក នឹងមានគ្រួសាររងគ្រោះ ដែលត្រូវបានបំផ្លាញទំាងស្រុងផងដែរ។ ដូចនេះ យើងមិនអាចរស់នៅក្នុងសុខភាពល្អ នៅក្នុងបរិស្ថានមួយដែលឈឺ ដោយមានសារធាតុអាបេស្តុស និងស៊ីលីកា ហើយបញ្ជាក់ថាសុខភាពល្អ នៅពេលដែលយើងរស់នៅក្នុងស្ថានភាពជុំវិញដោយជំងឺដែលយើងមើលមិនដឹង។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដល់អង្គសិក្ខាសាលា ដូចខាងក្រោម៖
1. ត្រូវបង្កើនការអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០ឱ្យបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព
2. អង្គភាពពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយបញ្ជ្រាបចំណេះដឹងដល់ប្រជាជនពីផលប៉ះពាល់នៃសារធាតុអាសបេស្តុស ដើម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយការកើតជំងឺពាក់ព័ន្ធសារធាតុអាបេស្តុសនៅកម្ពុជានាពេលអនាគត
3. អ្នកជំនាញវិជ្ជាជីវៈសុខាភិបាលពាក់ព័ន្ធ ត្រូវបង្កើនចំណេះដឹង ដើម្បីធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ និងផ្តល់ការព្យាបាលជំងឺពាក់ព័ន្ធសារធាតុអាសបេស្តុស។ នៅតាមមន្ទីរពេទ្យ ត្រូវជំរុញលើកទឹកចិត្តស្រង់ទិន្នន័យនឹងជំងឺមហារីក ដែលពាក់ព័ន្ធនឹងសារធាតុអាបេស្តុស
4. ក្រសួង ស្ថាប័នពាក់ព័ន្ធចូលរួមសហការកាត់បន្ថយការនាំចូល និងប្រើប្រាស់សម្ភារៈដែលមានផ្ទុកសារធាតុអាបេស្តុស ជាពិសេសសម្ភារៈសំណង់ប្រើប្រាស់ប្រចាំថ្ងៃ ដែលអាចនាំឱ្យមានហានិភ័យខ្ពស់ដល់សុខភាពប្រជាជន
5. អាជ្ញាធររាជធានី ខេត្ត ចូលរួមធ្វើការផ្សព្វផ្សាយដល់ប្រជាជនក្នុងសហគមន៍ ចៀសវាងធ្វើការកែច្នៃឡើងវិញនូវសម្ភារៈសំណង់ដែលអាចមានផ្ទុកសារធាតុអាសបេស្តុស។
ឯកឧត្តមសាស្រ្តាចារ្យ សង្ឃឹមថា សិក្ខាសាលានិងវគ្គបណ្តុះបណ្តាលជំនាញនេះ គឺជាការសហការរវាង ក្រសួងពាក់ព័ន្ធ នៅក្នុងប្រទេសកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី ដើម្បីពិភាក្សា និងចូលរួមចែករំលែកនូវចំណេះដឹងបន្ថែមទៅលើឯកទេសដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន ហើយរៀបចំជាកម្រងព័ត៌មានជាតិអំពីសារធាតុអាបេស្តុស និងផែនការមេសុខភាពសុវត្ថិភាពការងារ ដែលមានផែនការសកម្មភាពថ្នាក់ជាតិសម្រាប់សារធាតុអាបេស្តុស (ឆ្នាំ២០២៣ ដល់ ២០២៧)។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណ ចំពោះការគាំទ្រទៅលើផលប៉ះពាល់ពីរដ្ឋាភិបាលប្រទេសអូស្ត្រាលី និងសូមអរគុណយ៉ាងជ្រាលជ្រៅដល់អ្នកជំនាញឯកទេសទាំងអស់អញ្ជើញមកពីប្រទេសអូស្ត្រាលី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីចូលរួមសិក្ខាសាលាបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងដល់អ្នកជំនាញ និងក្រុមគ្រូពេទ្យនៅប្រទេសកម្ពុជា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពី ១៧ ក្រសួង ស្ថាប័ន, មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ, សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, ព្រមទាំងលោកស្រី Bridget Collier ភារធារី ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នាយកទីភ្នាក់ងារសុវត្ថិភាពនិងលុបបំបាត់អាបេស្តុស និងស៊ីលីកា នាយកវិទ្យាស្ថានស្រាវជ្រាវជំងឺអាបេស្តុស និងធូលី តំណាងអង្គសុខភាពពិភពលោកប្រចាំនៅកម្ពុជា ប្រធានអង្គការអាហ្វីដាប្រចាំកម្ពុជា និងលោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ៕
អត្ថបទ រដ្ឋា













-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន7 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ