ព័ត៌មាន
គណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃការស្ថាបនាផ្លូវក្រួសក្រហម១ខ្សែ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ លោកជំទាវ ឯក សុគន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ស្ថិតនៅភូមិអូរតាប៉ោង ទៅភូមិស្រះម្កាក់ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ស្ថាបនាដោយអង្គភាពវិស្វកម្ម សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម នាយកដ្ឋានវិស្វកម្ម ក្រសួងការពាជាតិ (ឧត្តមសេនីយ៍ឯក ធន វិមានច័ន្ទ) ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ។

លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានឲ្យដឹងថា ផ្លូវ១ខ្សែនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយផ្លូវនេះមានប្រវែង៧៣០០ម៉ែត្រ ទទឹង៨ម៉ែត្រ សាងសង់លូប្រអប់មុខពីរចំនួន១កន្លែង លូប្រអប់មុខមួយចំនួន១កន្លែង លូមូលមុខបីចំនួន១កន្លែង លូមូលមុខពីរចំនួន៤កន្លែង លូមូល មុខមួយចំនួន៦កន្លែង និងមានដំឡើងស្លាកចរាចរណ៍ និងស្លាកឈ្មោះផ្លូវចំនួន២កន្លែងផងដែរ ។

ជាមួយគ្នានោះអាជ្ញាធរ និងប្រជាពលរដ្ឋឃុំអូរតាប៉ោង បានសម្ដែងនូវសេចក្ដីសាទរ ដោយទទួលបានផ្លូវថ្មីធំទូលាយ និងថ្លែងអំណរគុណជាពន់ពេកចំពោះរាជរដ្ឋាភិបាល ដែលជានិច្ចការតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានដោះស្រាយការលំបាកឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ បានគ្រប់កាលៈទេសៈ។ ដោយផ្លូវស្ថាបនាថ្មីនេះមានទទឹង៨ម៉ែត្រ បន្ថែមលើផ្លូវលំចាស់ដែលមានទទឹងត្រឹមតែ៤ម៉ែត្រពិបាកធ្វើដំណើរ ចាប់ពីចំនុចផ្លូវជាតិលេខ៥ក្នុង ភូមិអូរតាប៉ោង ភ្ជាប់ទៅកាន់ភូមិជាច្រើនទៀតក្នុងឃុំអូរតាប៉ោង រហូតដល់ព្រំប្រទលឃុំមេទឹក ហើយផ្លូវនេះជាផ្លូវមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរមកកាន់ទីរួមស្រុកបាកាន មកមន្ទីរពេទ្យ មកផ្សារ មកសាលារៀន ជាពិសេសគឺដឹកកសិផលដែលប្រជាពលរដ្ឋតាមភូមិដាំដុះផលិតបាន។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ឯក សុគន្ធវារី រួមនិងគណៈកម្មាធិការអន្តរក្រសួង បានជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋឃុំអូរតាប៉ោង ដោយបានលើកឡើងថាក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយលើការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗនៅជនបទ។ដោយក្រសួង រួមនិងភាគីពាក់ព័ន្ធ កំពុងយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសមត្ថភាពជំនាញក្នុងគោលដៅ បង្កើនគុណភាព និងធានាចីរភាពផ្លូវជនបទ ព្រោះនៅជនបទមានសារៈសំខាន់ ក្នុងការជំរុញផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទជាពិសេសការកាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុងផងដែរ ។ លោកជំទាវ ឯក គន្ធវារី ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋដែលជាអ្នកទទួលផល សូមចូលរួមក្នុងការថែទាំផ្លូវ និងលូ ឱ្យបានល្អប្រសើរ ដើម្បីរក្សាគុណភាពផ្លូវអោយបានគង់វង្សយូរអង្វែង ហាមដឹកជញ្ជូនទំនិញធន់ធ្ងន់លើសចំនួនកំណត់ដែលធ្វើឲ្យផ្លូវងាយរងការខូតខាត ហើយត្រូវចាត់ទុកថាផ្លូវនេះ ជារបស់យើងទាំងអស់គ្នា៕






-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន7 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន7 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ