ព័ត៌មាន
កម្ពុជា-វៀតណាម ពង្រឹងសហប្រតិបត្តិការ គាំទ្រការធ្វើពាណិជ្ជកម្មទ្វេភាគីឱ្យកើនដល់ ២០ ពាន់លានដុល្លារ
កម្ពុជា-វៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ឱ្យក្លាយជាដៃគូដ៏រឹងមាំ និងមានសក្តានុពលខ្លាំង គាំទ្រ ដល់យុទ្ធសាស្ត្រទាំងពីរ ក្នុងទិសដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើងដល់២០ ពាន់លានដុល្លារអាម៉េរិក ក្នុងពេលខាងមុខ។
ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងលើកឡើងក្នុងពិធីបើកកម្មវិធីជំរុញពាណិជ្ជកម្មកម្ពុជា-វៀតណាម នៅរសៀល នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញនេះថា កម្មវិធីជំរុញពាណិជ្ជកម្មកម្ពុជា-វៀតណាម ពិតជាមានតម្លៃ និងជា ឱកាសដ៏សំខាន់ អនុញ្ញាតឲ្យប្រទេសទាំងពីររួមគ្នាដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់កិច្ចសហការក្នុងវិស័យយុទ្ធសាស្ត្រនានា ជាពិសេសវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ភស្តុភារកម្ម និងការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ជាដើម។ ខណៈពេលនេះ, បរិយាបទ ពិភពលោកបច្ចុប្បន្ន តម្រូវឲ្យយើងធ្វើការរួមគ្នា ដើម្បីកសាងបណ្តាញពាណិជ្ជកម្មឆ្លងដែន ប្រកបដោយប្រសិទ្ធភាព កែលម្អហេដ្ឋា រចនាសម្ព័ន្ធដឹកជញ្ជូន និងបង្កើនតម្លៃបន្ថែម នៃផលិតកម្មកសិកម្មរបស់យើង។ ការខិតខំប្រឹងប្រែងនេះ ពិតជាមានសារៈសំខាន់ សម្រាប់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនប្រទេសទាំងពីរផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ការជួបគ្នានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់សហគ្រិន ពាណិជ្ជករ អាជីវករ និងធុរជនកម្ពុជា-វៀតណាម មានឱកាសបានសិក្សាស្វែងយល់, ចែករំលែកគំនិត, បង្កើតភាពជាដៃគូពាណិជ្ជកម្ម រវាងពាណិជ្ជករនៃ ប្រទេសទាំងពីរ, ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រួលកិច្ចសហប្រតិបត្តិការឲ្យដំណើរការបានដោយរលូន និងជោគជ័យ។ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ស្វែងយល់ពីតម្រូវការទីផ្សារ និងអភិវឌ្ឍផលិតផលរបស់ខ្លួន ឱ្យឆ្លើយតបទៅនឹង តម្រូវការទីផ្សារជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោក Bui Quang Hung អគ្គនាយករងនៃទីភ្នាក់ងារជំរុញពាណិជ្ជកម្មវៀតណាម លើកឡើងផងដែរថា នៅក្នុងបរិបទ នៃការប្រែប្រួលដ៏ស្មុគស្មាញ នៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក កិច្ចការជំរុញការតភ្ជាប់រវាងធុរកិច្ចនៃប្រទេសទាំងពីរកាន់តែមាន សារៈសំខាន់។ តាមរយៈនៃវេទិកាផ្គូផ្គង់ពាណិជ្ជកម្មនេះ អាជីវករមិនត្រឹមតែចាប់យកព័ត៌មានទីផ្សារភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បង្កើតនូវទំនាក់ទំនងសហប្រតិបត្តិការយូរអង្វែង រួមគ្នាចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។ នេះគឺ ជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសទាំងពីរ ដើម្បីសម្រេចឈានទៅបាននូវគោលដៅទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យដល់កម្រិត ២០ ពាន់ លានដុល្លារអាម៉េរិក នាពេលខាងមុខនេះ តាមការតម្រង់ទិសរបស់ថ្នាក់ដឹកនាំនៃរដ្ឋាភិបាលទាំងពីរ។
លោក បន្តឱ្យដឹងថា ដើម្បីទាញយកសក្ដានុពលនៃកិច្ចសហប្រតិបត្តិការឱ្យមានប្រសិទ្ធភាព, នាយកដ្ឋានជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) មានគ្រោងនឹងសម្របសម្រួលជាមួយដៃគូកម្ពុជា ដើម្បីអនុវត្តខ្លឹមសារសំខាន់ៗមួយចំនួន ដូចជា៖ រៀបចំផ្សាណាត់ និងតាំងពិព័រណ៍ទំនិញវៀតណាមនៅរាជធានីភ្នំពេញ និងខេត្ត-ក្រុងសំខាន់ៗមួយចំនួននៃប្រទេសកម្ពុជា, បង្កើតនិងរក្សាបាននូវប្រព័ន្ធទិន្នន័យអនឡាញ ដែលតភ្ជាប់អាជីវកម្មនៃប្រទេសទាំងពីរ គាំទ្រពាណិជ្ជកម្មឆ្លងព្រំដែនលឿន និង តម្លាភាព, និងការរៀបចំគណៈប្រតិភូស្ទង់មតិទីផ្សារ នាំធុរកិច្ចវៀតណាមមកទំនាក់ទំនងផ្ទាល់អ្នកនាំចូល និងអ្នកចែកចាយកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល៦ ខែ ដើមឆ្នាំ២០២៥នេះ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានទំហំទឹកប្រាក់ជិត ៥ពាន់ លានដុល្លារ កើនជាង ៧% ក្នុងនោះកម្ពុជានាំចេញជិត ២ ៥០០ លានដុល្លារ កើនជាង ១០% ខណៈការនាំចូលជាង ២ ៥០០ លាន ដុល្លារ កើនជិត ៥% បើធៀបរយៈពេលដូចគ្នានិងឆ្នា២០២៤៕ អត្ថបទ៖ សុន រ៉ាឌី
-
PR NEWS7 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
ព័ត៌មាន6 days agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន1 week agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
កីឡា1 week agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley
-
ព័ត៌មាន6 days agoឱកាសការងារជិត ១ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានផ្សព្វផ្សាយដល់អតីតពលករនៅខេត្តប៉ៃលិន
-
ព័ត៌មាន7 days agoក្រោយប្រតិបត្តិការទ្រង់ទ្រាយធំ នគរបាលចាប់ជនបរទេសជាងពីរពាន់នាក់ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ