ព័ត៌មាន
បេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២៥នេះ បង្ហាញក្តីរំពឹងខ្ពស់ក្នុងការទទួលលទ្ធផលជោគជ័យ
ចូលដល់ថ្ងៃទី២ នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្រុមបេក្ខជនប្រឡងនៅមណ្ឌលរាជធានីភ្នំពេញ បានបង្ហាញក្តីរំពឹងខ្ពស់ចំពោះលទ្ធផលរបស់ពួកគេ ដោយសារបានធ្វើកិច្ចការរួចរាល់លើគ្រប់មុខវិជ្ជា បន្ទាប់ពីការខិតខំប្រឹងប្រែងរៀនសូត្រតាំងពីថ្នាក់ទាបរហូតមកដល់ថ្នាក់ទី១២។
នៅក្នុងបទសម្ភាសន៍ជាមួយក្រុមបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងអនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង នាព្រឹកថ្ងៃទី២៩ ខែសីហានេះ ពួកគាត់បាននិយាយស្រដៀងគ្នា ចំពោះការចូលរួមប្រឡងនេះ មិនមានការភ័យព្រួយ ឬបារម្ភខ្លាំងទេ និងមានអារម្មណ៍សប្បាយរីករាយក្នុងការប្រឡងនេះ ពីព្រោះ រាល់កិច្ចការក្នុងពេលប្រឡង គឺធ្វើបានច្រើន បន្ទាប់ពីបានខិតខំរៀនសូត្រនិងត្រៀមខ្លួនរួចជាស្រេចតាំងពីថ្នាក់តូចមកម្ល៉េះ។
ក្រុមយុវជនទាំងនេះ បានឱ្យដឹងទៀតថា សម្រាប់ឆ្នាំនេះ គឺបានខិតខំប្រឹងឱ្យអស់ពីសមត្ថភាពមិនឱ្យឪពុកម្តាយខកបំណងឡើយ និងដើម្បីសម្រេចក្តីសុបិនរបស់ខ្លួនទៅថ្ងៃអនាគតខាងមុខ ដែលភាគច្រើនចង់ក្លាយជាគ្រូពេទ្យ។ ក្រុមយុវជន ក៏បានសម្តែងការអរសូមគុណដល់លោកគ្រូ អ្នកគ្រូ ដែលខំលះបង់កម្លាំងកាយចិត្តជួយបងៀនតាំងពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។
យោងតាមក្រសួងអប់រំ យុវជន និងកីឡា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៨ និង២៩ ខែសីហា ឆ្នាំ២០២៥។ ឆ្នាំនេះ បេក្ខជនដែលមានឈ្មោះប្រឡងថ្នាក់បាក់ឌុប មានចំនួនសរុបជាង ១៤ម៉ឺន ៦ពាន់នាក់។ ក្រសួងអប់រំ បានកំណត់យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីប្រកាសលទ្ធផលប្រឡងតាមមណ្ឌលសំណេរ នៃរាជធានី ខេត្តទាំង២៥ នៅទូទាំងប្រទេស៕ អត្ថប៖ ឈិត បូរ៉ាវី










-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព