ព័ត៌មាន
ស្ពានបេតុង ១កន្លែង នៅស្រុកជីក្រែង នឹងតភ្ជាប់ឆាប់ៗសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់សេដ្ឋកិច្ចនៅមូលដ្ឋាន
ស្ពានបេតុងចំនួន១ កន្លែង នៅស្រុកជីក្រែង ខេត្តសៀមរាប ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ នឹងតភ្ជាប់ឆាប់ៗ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ បម្រើដល់ការដឹកជញ្ជូន និងការធ្វើអាជីវកម្មនានា ដើម្បីចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច នៅមូលដ្ឋាន។
លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងក្នុងការចុះត្រួតពិនិត្យវាយតម្លៃ លើការងារលទ្ធផលលើការងារស្ថាបនាស្ពានបេតុង ចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ទទឹង ១០ ម៉ែត្រ និងការ ស្ថាបនាសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិចេក ឆ្លងទៅភូមិដុបត្នោត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នេះថា ជុំវិញការអភិវឌ្ឍនេះ ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងបន្តបេសកម្មរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ជំរុញការស្ថាបនា ការស្តារ និងការថែទាំ ព្រោះការតភ្ជាប់ទាំងស្ពាន និងបណ្តាញផ្លូវជនបទផ្សេងៗនៅតាមជនបទ ពិតជាមានសារៈសំខាន់ណាស់ ក្នុងនោះក្រៅពីការធ្វើដំណើរ ផ្លូវនិងស្ពានគឺជាសរសៃឈាមនៃសេដ្ឋកិច្ច បម្រើដល់ការដឹកជញ្ជូនដូចជា៖ ការដឹកកសិផលទៅកាន់ទីផ្សារ ទៅកាន់ឧស្សាហកម្ម រោងចក្រ និងសហគ្រាសនានា និងបម្រើដល់ការប្រកបមុខរបរផ្សេងៗរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានផងដែរ។
លោកជំទាវ បន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះ រាជាណាចក្រកម្ពុជា បាននិងកំពុងបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់សេវាសង្គម នានាដូចជា៖ សេវាអប់រំ, សេវាសុខាភិបាល, សេវាទឹកស្អាត, អនាម័យ, ទូរគមនាគមន៍, ការពង្រីកវិសាលភាព នៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងបញ្ហាអនាម័យជនបទជាដើម ដើម្បីបន្តជំរុញលើកកម្ពស់សុខភាព និងជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ ឱ្យមានជីវភាពកាន់តែប្រសើរ។
ចំពោះការស្ថាបនាស្ពានបេតុងខាងលើនេះ លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែងលើការងារស្ថាបនារបស់ខ្លួន សម្រេចបាន ៥៩%, លោកជំទាវ បានជំរុញលើការរងារស្ថាបនានេះឱ្យបានចប់តាមផែនការ ឬមុនផែនការ និងស្របតាមបទដ្ឋានបច្ចេកទេស ព្រោះការអភិវឌ្ឍនៅតាមជនបទនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់បំផុត ទាំងការងារស្ថាបនា ការស្តារ និងការថែទាំ ដើម្បីសម្រួលដល់គមនាគមន៍ និងការផ្តល់សេវាសាធារណៈផ្សេងៗ ជូនប្រជាពលរដ្ឋគ្រប់ទិសទីនៅទូទាំងប្រទេស ដែលជាការរួមចំណែកដ៏សំខាន់ ក៏ដូចជាការកែប្រែ នូវលក្ខខណ្ឌរស់នៅរបស់សហគមន៍ជនបទ លើផ្នែកសេដ្ឋកិច្ច និងសង្គម និងការប្រែក្លាយតំបន់ជនបទឱ្យទៅជាតំបន់មានភាព រីកចម្រើន ក្រោមការដឹកនាំដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ សុន រ៉ាឌី












-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន6 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ