ព័ត៌មាន
ប្រមុខការពារជាតិអាមេរិកនឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលឆាប់ៗនេះ
រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក ឯកឧត្តម ភិត ហេកសិត Pete Hegseth នឹងបំពេញទស្សន កិច្ចនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ ដោយដំណើរទស្សនកិច្ចនេះនឹងមានកិច្ចពិភាក្សាគ្នាជាច្រើន ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរបន្ថែមទៀត លើវិស័យការពារជាតិនៃប្រទេសទាំងពីរ។
នៅក្នុងកិច្ចជំនួបជាមួយគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយលោកជំទាវ Beth Van Duyne សមាជិកសភាមកពីគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Texas នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានលើកឡើងថា បច្ចុប្បន្នកម្ពុជា និងអាមេរិកនៅសល់កិច្ចសហប្រតិបត្តិការដែលត្រូវបំពេញរួមគ្នាជាច្រើនទៀតជាពិសេសគឺឯកឧត្តមក៏កំពុងរង់ចាំស្វាគមន៍ជជែកពិភាក្សាកិច្ចការងារបន្ថែមទៀត ជាមួយឯកឧត្តម ភិត ហេកសិត (Pete Hegseth)រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ។
នៅក្នុងកិច្ចជំនួបខាងលើនេះ ប្រមុខការពារជាតិកម្ពុជា និងលោកជំទាវ Beth Van Duyne បានសន្ទនាគ្នាជាច្រើន ដោយបានផ្តោតជាសំខាន់លើការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកជាពិសេសលើវិស័យការពារជាតិទាំងពេលបច្ចុប្បន្ន ក៏ដូចជាចក្ខុវិស័យកិច្ចការពារជាតិ នាពេលអនាគតផងដែរ ។ ភាគីទាំងពីរបានកត់សំគាល់ពីលទ្ធផលជាវិជ្ជមាន នៃការចាប់ផ្តើមតភ្ជាប់ទំនាក់ទំនងល្អប្រសើរឡើងវិញជាលំដាប់ ចាប់តាំងពីឆ្នាំ២០២២ ពោលគឺបន្ទាប់ពីដំណើរទស្សន:កិច្ចរបស់លោកជំទាវ Beth Van Duyne ផ្ទាល់ក៏ដូចជាដំណើរទស្សនកិច្ច របស់ឯកឧត្តម ឡយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក កាលពីពេលកន្លងទៅនៅកម្ពុជា។
នៅក្នុងកិច្ចជំនួបនោះដែរនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណ ចំពោះ លោកជំទាវ Beth Van Duyne សមាជិកសភា មកពីគណបក្សសាធារណរដ្ឋ ប្រចាំរដ្ឋ Texas នៃសហរដ្ឋអាមេរិក និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាការបង្ហាញនូវការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិក ក្នុងពេលដែលកម្ពុជាកំពុងជួបប្រទះនូវការលំបាកនាពេលនេះ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោកជំទាវ Beth Van Duyne លើកឡើងថា មុនពេលមកដល់កម្ពុជា លោកជំទាវ និងគណៈប្រតិភូបានអញ្ជើញទៅប្រទេសថៃរួចហើយ ក្នុងនោះដែរវាពិតជាមានសារៈសំខាន់ណាស់ដែលក្រុមការងាររបស់លោកជំទាវ ទោះបីមិនមែនជាអ្នកទៅសម្រេចថាតើអ្នកណាខុសអ្នកណាត្រូវ ប៉ុន្តែជារឿងល្អដែលយើងបានស្តាប់ភាគីទាំងសងខាង ដើម្បីមើលឃើញពីបញ្ហាផ្ទុយគ្នា ហើយយកទៅវិភាគពិចារណា ទៅលើបញ្ហាទាំងអស់នោះ។ លោកជំទាវបានបន្ថែមទៀតថា ដូចអ្វីដែលឯកឧត្តមបានលើកឡើង គឺមានកងកំលាំងរបស់កម្ពុជា១៨រូប ដែលត្រូវបានចាប់ខ្លួនដោយភាគីថៃ ដែលជារឿងមួយគួរអោយសោកស្តាយ ហើយលោកជំទាវរីករាយក្នុងការបញ្ជូនសារដែលឯកឧត្តមបានលើកឡើងនេះដល់ភាគីម្ខាងទៀតផងដែរ។
ជាមួយគ្នានោះដែរលោកជំទាវបានថ្លែងអំណរគុណ ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានជជែកពិភាក្សា ដោយមានលទ្ធផលជាផ្លែផ្កាហើយលោកជំទាវមើលឃើញថា កម្ពុជា និងអាមេរិកមានប្រវត្តិនៃកិច្ចសហប្រតិបត្តិការក៏ដូចជាទំនាក់ទំនងយ៉ាងស៊ីជំរៅ និងមានតំលៃ ដូច្នេះលោកជំទាវសង្ឃឹមថា កិច្ចសហប្រតិបត្តការនិងទំនាក់ទំនងនេះនឹងអាចបន្តនិងអភិវឌ្ឍទៅមុខបន្ថែមទៀតដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ៕ អត្ថបទបាន ចក់រូបភាព ក្រសួងការពារជាតិ









-
ព័ត៌មាន7 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព