ព័ត៌មាន
កម្ពុជាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ
មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ និងជាអង្គភាពបរិវត្តកម្មឌីជីថល ផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ២០២៤-២០២៨ ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញឱ្យមានការចូលរួមយ៉ាងផុសផុលពីគ្រប់ តួអង្គសង្គមពាក់ព័ន្ធ ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តនេះប្រកបដោយប្រសិទ្ធភាព និងសក្ដិសិទ្ធិភាព។
ឯកឧត្ដម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. នៅថ្ងៃ ទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុង វិស័យហិរញ្ញវត្ថុមិនមែនធនាគារ ២០២៤-២០២៨, សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ ការដាក់ឱ្យប្រើប្រាស់ ផែនការយុទ្ធសាស្ត្រខាងលើ ព្រមទាំងលើកកម្ពស់ការយល់ដឹង និងជំរុញឱ្យមានការចូលរួមយ៉ាងផុសផុលពីគ្រប់តួអង្គសង្គមពាក់ព័ន្ធ ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តនេះប្រកបដោយប្រសិទ្ធភាព ស្របតាមអាទិភាពគន្លឹះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែល បានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គម ឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨។
សូមបញ្ជាក់ថា ក្នុងរយៈពេល២ទស្សវត្សរ៍ចុងក្រោយនេះ, បច្ចេកវិទ្យាបានក្លាយជាកាតាលីករថ្មីដ៏មានសារៈសំខាន់ នៃការអភិវឌ្ឍសេដ្ឋ- កិច្ចនិងសង្គមឌីជីថល។ ស្របតាមចលនាការណ៍នៃការធ្វើឌីជីថលភាវូបនីយកម្មនិងបរិវត្តកម្មឌីជីថល ក្នុងតំបន់និងពិភពលោក, ការ ប្រើប្រាស់បច្ចេកវិទ្យាក្នុងសេដ្ឋកិច្ច និងសង្គម មានការកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសក្នុងអំឡុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ ការណ៍នេះផ្តល់កាលានុវត្តភាពថ្មីៗជាច្រើនដល់គ្រប់តួអង្គសង្គម ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល ក៏ដូច ជាតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច និងសង្គមកម្ពុជា, បច្ចេកវិទ្យាត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាអាទិភាពគន្លឹះ១ ក្នុង ចំណោមអាទិភាពគន្លឹះទាំង ៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។
ក្នុងដំណើរនៃការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់, រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីកសាង “ម៉ូដែលកំណើនថ្មី” គឺសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដែលក្នុងនោះក៏មានការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ។ ឆ្លើយតបទៅ នឹងក្របខណ្ឌគោលនយោបាយនេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវ “គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ សំដៅរួមចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដ៏រស់រវើក៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព