ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ សូមឱ្យគ្រួសារកងទ័ពជឿជាក់លើថ្នាក់ដឹកនាំជាពិសេស សម្តេចធិបតីដែលកំពុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបញ្ចប់ជម្លោះទាំងស្រុង ដែលនេះនឹងអនុញ្ញាតអោយកងទ័ពអាចវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព
ភ្នំពេញ ៖ នៅក្នុងពិធីសំណេះសំណាលជាមួយគ្រួសារកងទ័ព ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ដែលកំពុងរស់នៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានជម្រាបជូនក្រុមគ្រួសារកងទ័ពនូវកិច្ចការនានាដែលថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល បាន និងកំពុងដឹកនាំធ្វើប្រកបដោយការអត់ធ្មត់ខ្ពស់ ចៀសវាងនាំមកនូវការប៉ះទង្គិចសារជាថ្មី និងដើម្បីនាំមកនូវដំណោះស្រាយបញ្ចប់បញ្ហាទាំងស្រុងដោយសន្តិវិធី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអំពាវនាវសូមជឿជាក់មកលើរាជរដ្ឋាភិបាល និងអត់ធ្មត់ជាមួយគ្នា ក្នុងការស្វែងរកវិធីសាស្ត្រទាំងការចរចា ទាំងទំនាក់ទំនងការទូត និងកិច្ចការផ្លូវច្បាប់នានា ដើម្បីធ្វើយ៉ាងណាឱ្យបញ្ហានៃជម្លោះនេះ បានបញ្ចប់ទាំងស្រុងប្រកបដោយសន្តិវិធី ជៀសវាងការប្រយុទ្ធ ឬការផ្ទុះសង្គ្រាមដែលធ្វើឱ្យខូចខាត និងប៉ះពាល់អាយុជីវិតទាំងសងខាង ហើយនេះក៏ដើម្បីឱ្យកងទ័ពដែលកំពុងឈរជើងនៅជួរមុខ បានត្រឡប់ជួបជុំក្រុមគ្រួសារដូចស្ថានភាពដើមវិញ។
សូមជម្រាបថា នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញសំណេះសំណាល និងនាំយកការសាកសួរសុខទុក្ខពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ព្រមទាំងថ្នាក់ដឹកនាំដទៃទៀតជូនក្រុមគ្រួសារកងទ័ពជួរមុខ ដែលមានទីលំនៅក្នុងខេត្តកំពង់ស្ពឺ ប្រមាណ៧០០គ្រួសារ។
















-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព