ព័ត៌មាន
ក្រសួងមុខងារសាធារណៈ ពិនិត្យ និងកែលម្អការផ្តល់សេវាសាធារណៈរបស់ខ្លួនតាមរយៈការតាក់តែងនិយាមនីតិវិធីប្រតិបត្តិ
តាមរយៈការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ពោលគឺការពង្រឹងសមត្ថភាព សមិទ្ធកម្មក្រសួង ស្ថាប័ន ក្រសួងមុខងារសាធារណៈបានពិនិត្យនិងកែលម្អលើការផ្តល់សេវាសាធារណៈ តាមរយៈការរៀបចំនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការផ្តល់សេវាសាធារណៈរបស់ខ្លួន។ ដើម្បីអនុវត្តការងារនេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការរៀបចំនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការផ្តល់សេវារបស់អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រចាំការបានប្រសាសន៌ថា ការគិតគូរឱ្យមានការរៀបចំនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការផ្តល់សេវារបស់អង្គភាពចំណុះក្រសួងមុខងារសាធារណៈ គឺសំដៅធ្វើយ៉ាងណាឱ្យការផ្តល់សេវារបស់អង្គភាពនីមួយៗមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ជាពិសេសកាត់បន្ថយពេលវេលា និងនីតិវិធីផ្សេងៗដែលពុំមានភាពចាំបាច់។
ឯកឧត្តមប្រចាំការក៏បានអនុញ្ញាតឱ្យមានមតិយោបល់កែលម្អរពីសមាជិកអង្គប្រជុំដែលបានចូលរួមផងដែរ ក្នុងនោះឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក៏បានចូលរួមជាមតិយោបល់ថា ការរៀបចំនិយាមនីតិវិធីប្រតិបត្តិនេះគឺដើម្បីដាក់ឱ្យអនុវត្តសេវាសាធារណៈ ប្រកបដោយវិជ្ជាជីវៈ មានមូលដ្ឋានព័ត៌មាន និងទិន្នន័យជាក់លាក់គ្រប់ជ្រុងជ្រោយ ព្រមទាំងពង្រឹងការអនុវត្តមុខងារ និងភារកិច្ចរបស់អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសារធារណៈ និងភាគីពាក់ព័ន្ធ ក្នុងក្របខ័ណ្ឌសិទ្ធិអំណាច គណនេយ្យភាព និងការទទួលខុសត្រូវច្បាស់លាស់ សំដៅគាំទ្រដល់ដំណើរការណ៍ នៃការកែទម្រង់រដ្ឋបាលសាធារណៈ ការកសាងវប្បធម៌សេវាល្អ ងាយស្រួល ឆាប់រហ័ស ប្រសិទ្ធភាព និងជឿទុកចិត្តបាន។
សូមជម្រាបផងដែរថា ការរៀបចំនិយាមនីតិវិធីប្រតិបត្តិនេះ មានវិសាលភាពអនុវត្តចំពោះអង្គភាព និងមន្រ្តីរាជការពាក់ព័ន្ធនឹងការផ្តល់សេវានានា របស់អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ តែប៉ុណ្ណេះ៕






-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន6 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ