ព័ត៌មាន
ក្រសួងកសិកម្ម បង្ហាញ គោលនយោបាយអាទិភាពកសាងសហគមន៍កសិកម្មទំនើប ដល់ ស្ថាប័នសមាគមសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានលើកឡើងបង្ហាញ គោលនយោបាយអាទិភាព ក្នុងការកសាងសហគមន៍កសិកម្មទំនើប ដល់ ស្ថាប័នសមាគមសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham)។
ការលើកបង្ហាញនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តម ប្រាក់ ដាវីដ ទទួលជួបជាមួយស្ថាប័នសមាគមសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តម ប្រាក់ ដាវីដ បានលើកឡើងពីគោលនយោបាយអាទិភាព ក្នុងការកសាងសហគមន៍កសិកម្មទំនើប ការរក្សាស្ថេរភាពថ្លៃ និងការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ។ មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់សមាគម (AmCham) គាំទ្រវគ្គបំប៉នភាសាអង់គ្លេសដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ សំដៅបង្កើនសមត្ថភាពភាសា និងអាចជួយដល់ការងារស្រាវជ្រាវផ្សេងៗផងដែរ។
នាឱកាសនៃជំនួបនេះ ឯកឧត្តម ប្រាក់ ដាវីដ បានសម្តែងការស្វាគមន៍ក្នុងការភ្ជាប់ទំនាក់ទំនង និងបានគូសបញ្ជាក់អំពីកសិផលកម្ពុជាដូចជា៖ ស្រូវអង្ករ ស្វាយ ស្វាយចន្ទី ម្រេច និងផលិតផលវារីវប្បកម្ម ដែលជាឱកាសសម្រាប់វិនិយោគក្នុងការកែច្នៃ ជាពិសេសការវិនិយោគលើការចិញ្ចឹមគោទឹកដោះគោ ដែលមានតម្រូវទីផ្សារក្នុងស្រុក។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនពីការរៀបចំកម្មវិធី (CAFE25) ដែលជាកម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្មផ្សារភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម និងបានអញ្ជើញគណៈប្រតិភូសមាគម (AmCham) អញ្ជើញចូលរួម និងពិនិត្យលទ្ធភាពជួយគាំទ្រក្នុងកម្មវិធីនេះ ដើម្បីបង្កើនការវិនិយោគ និងជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
គួរបញ្ជាក់បន្ថែមថា ជាការឆ្លើយតបតាមការលើកឡើងរបស់ (AmCham) ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្តម ប្រាក់ ដាវីដ បានអះអាងថា ប្រទេសកម្ពុជាប្រកាន់ភ្ជាប់នូវជំហរស្រឡាញ់សន្តិភាព និងគោរពនូវបទឈប់បាញ់ ក៏ដូចជាអំពាវនាវឱ្យគ្រប់ភាគីទាំងអស់បន្តនូវការអត់ធ្មត់ ជៀសវាងធ្វើសកម្មភាពនានាដែលនាំឱ្យមានការកើនឡើងនៃកម្ពៅ ដែលមិនអាចជួយដល់ការដោះស្រាយបញ្ហាព្រំដែន និងប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មផងដែរ៕







-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ