ព័ត៌មាន
មន្រី្តជាន់ខ្ពស់សុខាភិបាល អញ្ជើញបើកទិវាសល្យសាស្ត្រ សម្ភព និងរោគស្ត្រី លើកទី៣ស្តីពី«ការពង្រឹង និងបង្កើនសេវាព្យាបាលថែទាំសង្រ្គោះប្រកបដោយគុណភាព»
ភ្នំពេញ ៖ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្នលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលជាតិគាំពាមាតា និងទារក បានអញ្ជើញបើកទិវាសល្យសាស្ត្រ សម្ភព និងរោគស្ត្រី លើកទី៣ស្តីពី«ការពង្រឹង និងបង្កើនសេវាព្យាបាលថែទាំសង្រ្គោះប្រកបដោយគុណភាព» រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែកញ្ញា ឆ្នាំ២០២៥។
លោកស្រីសាស្រ្តាចារ្យជំនួយ គឹម រ័ត្ននា ប្រធានមជ្ឈមណ្ឌលជាតិគាំពាមាតា និងទារក បានលើកឡើងថា ឆ្នាំនេះជាឆ្នាំទី៣ ដែលមជ្ឈមណ្ឌលជាតិបានរៀបចំទិវាសល្យសាស្រ្ត សម្ភព និងរោគស្រ្តី ក្នុងគោលបំណង៖ (១)ចែករំលែកនូវបទពិសោធន៍ក្នុងការថែទាំ ព្យាបាល និងសង្គ្រោះមាតា និងទារក ដើម្បីកាត់បន្ថយនូវហានិភ័យនានា និងអត្រាមរណៈភាពដែលអាចបង្ការបាន។ (២)បង្ហាញរបកគំហើញថ្មីៗនៃការព្យាបាលដើម្បីបង្កើនគុណភាពនៃការបម្រើសេវាសុខភាព និង(៣)លើកកម្ពស់ការអនុវត្តនៃការថែទាំ ព្យាបាលនិងគាំពារ សុខភាពមាតា និងទារកប្រកបដោយសុវត្តិភាព។ ដោយឡែកប្រធានបទដែលនឹងលើកយកមកបង្ហាញ និងពិភាក្សាក្នុងរយៈពេល២ថ្ងៃនេះ គឺពាក់ព័ន្ធ នឹងការគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាល, ការគ្រប់គ្រង និងព្យាបាលសុកស្អិតជាប់ស្បូន(Placenta Accreta spectrum), ការគ្រប់គ្រងការស្លោកខួរក្បាលលើស្រ្តីប្រកាច់ដោយជំងឺក្រឡាភ្លើង, ពិធីសារជាតិស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប, ការគ្រប់គ្រង ព្យាបាលវះកាត់ដោយចោះ, កម្មវិធីស្រាវជ្រាវមហារីកមាត់ស្បូន, សារៈសំខាន់នៃការពិនិត្យអេកូសាស្រ្តលើគភ៌កូនពង, អត្ថប្រយោជន៍ការបំបៅកូនដោយទឹកដោះម្ដាយ, ជំងឺគ្រុនឈាមលើស្រ្តីមានផ្ទៃពោះ(ករណីសិក្សា), ការថែទាំផ្ទៃពោះមុនសម្រាល ផ្ទៃពោះដែលប្រឈមនឹងគ្រោះថ្នាក់ និងការគ្រប់គ្រង និងការព្យាបាល ការជាប់ហ្វ្រាំងអណ្ដាតលើទារក។ សិក្ខាសាលានេះមានការចូលរួមពីៈ
• លោក លោកស្រីសាស្រ្តាចារ្យ វេជ្ជបណ្ទិតផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីពេទ្យជាតិទាំង៨
• ឯកឧត្តម លោកជំទាវប្រធានមន្ទីរសុខាភិបាល ប្រធានគាំពារមាតា និងទារក មន្ទីរពេទ្យខេត្ត ស្រុក២៥រាជធានី ខេត្ត
• គណៈវិជ្ជាជីវៈ សមាគមឆ្មប
• សាកលវិទ្យាល័យវេជ្ជសាស្ត្រសុខាភិបាល សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ
• សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគទាំង៤
• គ្លីនិកឯកជន ចំនួន ២៩(មកពីភ្នំពេញ ១៩ និងខេត្ត១០កន្លែង)
សរុបអ្នកចូលរួមផ្ទាល់ ៖ ៣០០ នាក់
សរុបអ្នកចូលរួមតាមប្រព័ន្ធនិម្មិត ៖ ១៣០០ នាក់។
នាឱកាសនោះដែរ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ បានថ្លែងថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ របស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺបានផ្តល់អាទិភាពដល់វិស័យសុខាភិបាល និង ការគាំពារសុខភាពសង្គម ជាអាទិភាពសំខាន់មួយសម្រាប់ការ អភិវឌ្ឍមូលធនមនុស្ស ជាពិសេសមុំទី៣នៃបញ្ចកោណទី១ គឺការលើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន។ ដូច្នេះ ទិវាសល្យសាស្ត្រ សម្ភព និង រោគស្ត្រីនាថ្ងៃនេះក្រោមប្រធានបទ «ពង្រឹង និងបង្កើនសេ វាថែទាំ ព្យាបាល និងសង្គ្រោះ ប្រកបដោយគុណភាព» គឺពិតជាឆ្លើយតបនឹងយុទ្ធសាស្ត្រអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ។
លោកជំទាវ រដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ការបណ្តុះបណ្តាលជំនាញ ចំណេះដឹង ដល់មន្ត្រីសុខាភិបាល ជារឿងដែលថ្នាក់ដឹកនាំសុខាភិបាលគ្រប់ឋានានុក្រមត្រូវយកចិត្តទុកដាក់ខ្ពស់។ ការអភិវឌ្ឍជំនាញច្ចេកទេសថ្មីៗជា ប្រចាំ ការចែករំលែកបទពិសោធន៍ ការសិក្សាពីចំនុចខ្វះខាតនិងធ្វើការកែលម្អ គឺជាកត្តាដែលមិនអាចខ្វះបានសម្រាប់យើងជាអ្នកផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ។ ដើម្បីពង្រឹងគុណភាពសេវា និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើវិស័យសុខាភិបាលរបស់ជាតិ មន្ត្រីសុខាភិបាលគម្បី៖ ១) ត្រូវខិតខំ សិក្សាបង្កើនចំណេះដឹងលើជំនាញ បច្ចេកទេសថ្មីៗដែលប្រទេសជិតខាងរបស់យើង និងពិភពលោកមាន។ ២) ត្រូវបុរេសកម្មលើការងារវេជ្ជសាស្ត្រ។ ៣) ត្រូវគិតនូវអ្វីដែលថ្មី និងធ្វើអ្វីដែលថ្មីទើបយើងអាចទទួលបានលទ្ធ ផលថ្មី។ ៤) ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ គឺជាកត្តាគន្លឹះចាំបាច់សម្រាប់មន្ត្រីសុខាភិបាលគ្រប់រូបត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួនដើម្បីទាក់ទាញការពេញចិត្តរបស់ប្រជាជនមកលើ សុខាភិបាលជាតិយើង។ នៅក្នុងអាណត្តិ ថ្មីនេះ យើងឃើញថា សេវាសុខាភិបាលរបស់រដ្ឋ មានការប្រែប្រួលមុខមាត់ ទាំងថ្នាក់ជាតិ និងអន្តរជាតិ គួរជាទីមោទនៈ ជាក់ស្តែងប្រជាពលរដ្ឋដែលបានមកប្រើប្រាស់ សេវាសុខាភិបាលរបស់រដ្ឋបានសម្តែងនូវការពេញចិត្តមកលើមន្ត្រីសុខាភិបាលយើង ទាំងថ្នាក់ ជាតិ និង ថ្នាក់ក្រោមជាតិ។ទាំងអស់នេះគឺកើតឡើងដោយការខិតខំប្រឹងប្រែងរបស់ បងប្អូនទាំងអស់តាមរយះការខិតខំ បង្កើនគុណភាពនៃការថែទាំ ព្យាបាលប្រកបដោយការទទួលខុស ត្រូវខ្ពស់៕
អត្ថបទ រដ្ឋា














-
PR NEWS1 week agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
កីឡា1 week agoMohamed Salah ប្រកាសចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះក្រោយចំណាយពេល ៩ឆ្នាំ
-
ព័ត៌មាន4 days agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 day agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង