ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទាក់ទាញ ក្រុមហ៊ុនទេសចរណ៍ធំវៀតណាម បង្កើនវិនិយោគនៅកម្ពុជា
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទាក់ទាញ ប្រធានក្រុមហ៊ុន Saigontourist Group ជាក្រុមហ៊ុន ដ៏ធំ និងឈានមុខគេមួយបង្កើតឡើងជាង៥០ឆ្នាំ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពិនិត្យលទ្ធភាពដាក់ទុនវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា។
ការទាក់ទាញនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តម ហួត ហាក់ អនុញ្ញាតជូន លោក Pham Huy Bình ប្រធានក្រុមហ៊ុន Saigontourist Group និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពី ការពង្រឹង និងពង្រីកកិច្ចប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយប្រទេសកម្ពុជា នៅសណ្ឋាគារ Rex Hotel នាទីក្រុងហូជីមិញ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ។
ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា តាមរយៈការរៀបចំកញ្ចប់ទស្សនកិច្ចនៅកម្ពុជាដល់ភ្ញៀវទេសចរវៀតណាម និងអន្តរជាតិកន្លងមក។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើក្រុមហ៊ុនពិនិត្យលទ្ធភាពដាក់ទុនវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា ដោយនាពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវការលើកទឹកចិត្តជាច្រើនយ៉ាង និងអាទិភាពកដល់វិនិយោគិនបរទេសមកវិនិយោគនៅប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យជួយផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងទប់ស្កាត់នូវព័ត៌មានក្លែងក្លាយពីកម្ពុជា ដែលកម្ពុជាជាគោលដៅមានសន្តិសុខ និងសុវត្ថិភាពល្អសម្រាប់អ្នកទេសចរ និងអ្នកវិនិយោគទាំងអស់ រួមទាំងប្រជាពលរដ្ឋនៅជុំវិញផងដែរ តួយ៉ាង ការផ្សព្វផ្សាយព័ត៌មានមិនពិតពីកម្ពុជា ដែលអាចជះឥទ្ធិពលមិនល្អពីប្រទេសកម្ពុជា ពិសេសវិស័យទេសចរណ៍ និងទំនាក់ទំនងរវាងប្រទេសម្ពុជា និងពិភពលោក ដោយកន្លងមកក្រសួង និងស្ថានទូតបរទេសប្រចាំនៅកម្ពុជាមួយចំនួន បានសហការយ៉ាងជិតស្និទ្ធិ ដើម្បីផ្តល់កិច្ចការពារ សុខសុវត្ថិភាព និងសន្តិសុខដល់អ្នកទេសចរ និងប្រជាពលរដ្ឋបរទេសកំពុងស្នាក់នៅនៅកម្ពុជា ជាពិសេសសម្របសម្រួលដល់ដំណើរកម្សាន្ត FAM Trip មកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍របស់កម្ពុជា។
តាមរយៈជំនួបប្រកបដោយផ្លែផ្កា គូភាគី បានឯកភាពសហការរៀបចំដំណើរទស្សនកិច្ចឈ្វេងយល់ពីសក្តានុពលទេសចរណ៍របស់កម្ពុជា ដើម្បីសិក្សាជាមួយវិស័យឯកជនកម្ពុជារៀបចំបង្កើតកញ្ចប់ទេសចរណ៍រួមគ្នា (Joint Tour Packages) ថ្មីបន្ថែម ដែលមានលក្ខណៈទាក់ទាញ និងច្នៃប្រឌិត ជាពិសេសមានលក្ខណៈប្រកួតប្រជែង ព្រមទាំងជួយ សហការផ្សព្វផ្សាយឱ្យបានទូលំទូលាយប្រកបដោយប្រសិទ្ធិភាពទៅដល់ភ្ញៀវទេសចរវៀតណាម និងមកពីប្រទេសទីបី៕






-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ