ព័ត៌មាន
កម្ពុជា មានបំណង ពង្រីក និងពង្រឹងកសិ-ពាណិជ្ជកម្មរ ជាមួយ អាហ្វ្រិកខាងត្បូង
ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានបង្ហាញបំណងក្នុងការពង្រីក និងពង្រឹងកសិ-ពាណិជ្ជកម្មរ ជាមួយ អាហ្វ្រិកខាងត្បូង។
ការបង្ហាញបំណងនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបជាមួយ ឯកឧត្តម Darkey Africa ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងមានបំណងចង់ផ្សព្វផ្សាយអំពីកសិផលសក្តានុពលរបស់កម្ពុជា ជូនដល់វិនិយោគិន និងធុរជនអាហ្រ្វិកខាងត្បូង ដើម្បីពង្រីក និងពង្រឹងកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីការរៀបចំកម្មវិធីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៥ (CAFE25) នាពេលខាងមុខ ដែលជាកម្មវិធីសម្រាប់ផ្សារភ្ជាប់ការវិនិយោគ និងពាណិជ្ជកម្ម ក្នុងវិស័យកសិកម្ម ហើយបានអញ្ជើញគណៈប្រតិភូ ព្រមទាំងវិនិយោគិន និងធុរជនអាហ្វ្រិកខាងត្បូង ចូលរួម ដើម្បីឈ្វេងយល់ពីកសិផលសក្តានុពលកម្ពុជា សំដៅបង្កើនការវិនិយោគកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕








-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព