ព័ត៌មាន
កម្ពុជា មានបំណងពង្រីកនិងពង្រឹងកសិ-ពាណិជ្ជកម្មរ ជាមួយ អាហ្វ្រិកខាងត្បូង
ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៥ កញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបជាមួយ ឯកឧត្តម Darkey Africa ឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងប្រចាំកម្ពុជា ដេីម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធវិស័យកសិកម្ម។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយចប់ជំនួបការងារ បានឱ្យដឹងថា នាឱកាស ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ក្នុងការបង្កេីតកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងមានបំណងចង់ផ្សព្វផ្សាយអំពីកសិផលសក្តានុពលរបស់កម្ពុជា ជូនដល់វិនិយោគិន និងធុរជនអាហ្រ្វិកខាងត្បូង ដេីម្បីពង្រីកនិងពង្រឹងកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានលេីកឡេីងពីការរៀបចំកម្មវិធីវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ២០២៥ (CAFE25) នាពេលខាងមុខនេះដែលជាកម្មវិធីសម្រាប់ផ្សារភ្ជាប់ការវិនិយោគនិងពាណិជ្ជកម្ម ក្នុងវិស័យកសិកម្ម ហើយបានអញ្ជើញគណៈប្រតិភូ ព្រមទាំងវិនិយោគិននិងធុរជនអាហ្វ្រិកខាងត្បូងឱ្យចូលរួម ដេីម្បីស្វែងយល់ពីកសិផលសក្តានុពលកម្ពុជា សំដៅបង្កើនការវិនិយោគកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕
អត្ថបទ៖ ឈិត បូរ៉ាវី

-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ