ព័ត៌មាន
ស្អែកបិណ្ឌ១ ពលរដ្ឋត្រៀមធ្វើចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃឧទ្ទិសកុសលដល់បុព្វការីជន
ប្រជាពលរដ្ឋ នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៥នេះ បានអញ្ជើញទៅតាមផ្សារ ក្នុងគោលដៅទិញបន្លែ ត្រី សាច់ និងរបស់របរចាំបាច់នានា សម្រាប់ការធ្វើចង្ហាន់ទៅកាន់ទីវត្តអារាម សម្រាប់ថ្ងៃកាន់បិណ្ឌទី ១ ដើម្បីប្រគេនព្រះសង្ឃ និងឧទ្ទិសកុសលដល់បុព្វការីជន។

តាមផ្សារនានានៅរាជធានីភ្នំពេញចាប់ផ្ដើមមានភាពមមាញឹកកាន់តែខ្លាំង ដោយសាររដូវកាល កាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌបានចូលមកដល់ ក្នុងនោះជាទិដ្ឋភាពនៅផ្សារច្បារអំពៅនាព្រឹកនេះ ពលរដ្ឋខ្លះទិញសាច់ជ្រូក អ្នកខ្លះទិញសាច់មាន់ បូករួមនឹងបន្លែ និងនំផ្សេងៗ ដើម្បីធ្វើជាចង្ហាន់ទៅតាមវត្តអារាម វេរប្រគេន ព្រះសង្ឃ ឧទ្ទិសកុសលជូននសាច់ញាតិដែលបានចែកឋានទៅ។
ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ តែងរៀបចំឡើងនៅថ្ងៃ១រោច ដល់ថ្ងៃ១៥រោចខែភទ្របទ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យផ្សេងទៀត សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនានៅកម្ពុជា។
កំឡុងពេលពីថ្ងៃកាន់បិណ្ឌទី ១ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ប្រជាពលរដ្ឋ តែងនាំយកម្ហូបអាហារ វេរប្រគេនជូនព្រះសង្ឃតាមទីវត្តអារាមនានា។ ឈានចូលថ្ងៃឈប់សម្រាក សម្រាប់រយៈពេល ៣ថ្ងៃសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋនឹងចាប់ផ្ដើមធ្វើដំណើរកាន់តែច្រើន ពិសេសធ្វើដំណើរចេញពីរាជធានីភ្នំពេញ ទៅកាន់ទីបណ្ដាខេត្ត ដែលជាស្រុកកំណើតរបស់ខ្លួន៕
អត្ថបទ៖គឹមហុក
-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន