ព័ត៌មាន
ឯកឧត្តម ប៉េង ពោធិ៍នា ចុះជួបសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិកសុខាភិបាល និងសួរសុខទុក្ខពលរដ្ឋកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យតេជោសែនកោះធំ
នាព្រឹកថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល និងសួរសុខទុក្ខបងប្អូនកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យតេជោសែនកោះធំ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
ជំនួបនេះមានការចូលរួមពី ឯកឧត្តមសាស្ដ្រាចារ្យមហាបរិញ្ញា គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យតេជោសែនកោះធំ ព្រមទាំងអាជ្ញាធរមូលដ្ឋានស្រុកកោះធំគ្រប់លំដាប់ថ្នាក់ ដែលត្រូវបានធ្វើឡើងក្នុងគោលបំណងពិនិត្យមើលពីស្ថានភាពជាក់ស្តែង ក៏ដូចជាស្វែងយល់ពីតម្រូវការចាំបាច់នានារបស់មន្ទីរពេទ្យ។
ឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងនូវការកោតសរសើរជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់រូបម្រើការងារនៅក្នុងមន្ទីរពេទ្យតេជោសែនកោះធំ ដែលបានយកចិត្តទុកដាក់ខិតខំបំពេញការងារ និងផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរនាពេលកន្លងមក។ ឯកឧត្តមប្រធានក៏បានលើកទឹកចិត្ត និងជំរុញធ្វើយ៉ាងណាឱ្យការផ្តល់សេវាសុខាភិបាលកាន់តែមានភាពលឿនរហ័ស ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីទទួលបាននូវការជឿទុកចិត្តពីបងប្អូនដែលទៅទទួលយកសេវាពីមន្ទីរពេទ្យ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធាន ក៏បាននាំយកនូវថវិកាមួយចំនួនជូនដល់ស្រ្តីឆ្លងទន្លេ និងអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅផ្នែកសង្រ្គោះបន្ទាន់ផងដែរ។
គួរបញ្ជាក់ថា មន្ទីរពេទ្យតេជោសែនកោះធំ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ មន្ទីរពេទ្យនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដោយប្រើរយៈពេលសាងសង់ចំនួន ១៨ខែ និង១៣ថ្ងៃ នៅលើផ្ទៃដីប្រមាណ ១,៣ហិកតា ក្នុងនោះមានអគារថ្មីចំនួន ០៣ខ្នង ទំហំសរុបស្មើនឹង ១៤ ៧០០ម៉ែត្រក្រឡា។ គម្រោងសាងសង់មន្ទីរពេទ្យនេះ ដែលពីមុនជាមន្ទីរពេទ្យបង្អែកកោះធំ គឺជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលតែងតែគិតគូរ យកចិត្តទុកដាក់ពីសុខទុក្ខ សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។
មន្ទីរពេទ្យនេះបានក្លាយជាមណ្ឌលផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ និងតំបន់ជុំវិញ៕














-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន6 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន1 day agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦