ព័ត៌មាន
ប្រធានក្រុមការងារចុះជួយឃុំទួលសាលា អំពាវនាវពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ស្វែងរកសន្តិភាពជូនប្រទេសជាតិ ជុំវិញជម្លោះព្រំដែន
កំពង់ស្ពឺ៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំទួលសាលា ស្រុកបសេដ្ឋ លោកឧត្តមសេនីយ៍អគ្គានុរក្ស ទិន សុវណ្ណនី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសរួមទាំងយុវជនឱ្យមានការជឿជាក់លើការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងការដាក់ចេញយុទ្ធសាស្រ្តដោះស្រាយប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងការស្វែងរកសន្តិភាពជូនប្រទេសជាតិ ជុំវិញបញ្ហាជម្លោះព្រំដែនដែលបង្កឡើងដោយកងទ័ពសៀម។
ការអំពាវនាវដូច្នេះ ធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយសមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជាដែលទើបចូលថ្មីប្រមាណ១៩៣នាក់ នៅឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ។
លោកឧត្តមសេនីយ៍អគ្គានុរក្ស ទិន សុវណ្ណនី បានលើកឡើងថា ជំហរកម្ពុជាតាំងពីដើមរៀងមក គឺអំណត់អត់ធ្មត់ជាខ្លាំង មិនចង់ឃើញឡើយការផ្ទុះអាវុធបង្កើតជាសង្គ្រាមបង្កជាគ្រោះមហន្តរាយដល់អាយុជីវិតវីរកងទ័ពនោះទេ ម្លោះហើយបានជាម្តងហើយម្តងទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅដ៏ធំជាងគេគឺប្រឹងប្រែង អត់ធ្មត់ហើយធ្វើការទូតដើម្បីបញ្ជៀសសង្គ្រាម ។
លោកបានបន្តថា កម្ពុជាធ្លាប់ហែលឆ្លងភ្លើងសង្គ្រាមរាប់រយឆ្នាំមកហើយ ដូច្នេះថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា គឺស្គាល់ច្បាស់ណាស់ពីយុទ្ធសាស្ត្រសង្គ្រាម។ មួយវិញទៀតសង្គ្រាម៥ថ្ងៃ នៅតាមព្រំដែនបានចប់ហើយ តែការស្រេកឃ្លានឈ្លានពានពីប្រទេសថៃមកលើកម្ពុជាមិនទាន់ចប់ទេ ដោយផែនការគេ ចង់វាយសង្គ្រុបយ៉ាងកំរោលមកលើកម្ពុជា សំអាងលើ សព្វាវុធទំនើបៗ និងចំនួនកងទ័ពច្រើនជាងកម្ពុជា។តែផែនការនេះ បានបរាជ័យដោយសារកងទ័ពដ៏អង់អាចក្លាហានកម្ពុជាទប់ជាប់។
លោកបន្ថែមថា បទឈប់បាញ់ដែលផ្តួចផ្តើមឡើងដោយ អាមេរិក ចិន អាស៊ាន ជាខែលរារាំងមហិច្ឆតាឈ្លានពានរបស់ប្រទេសថៃ ហើយបង្កើតបានជាសង្គ្រាមការទូតដែលជាភាពខ្លាំងរបស់កម្ពុជាដែលខិតខំប្រឹងប្រែងសន្សំសំចៃតាំងពីថ្នាក់ដឹកនាំជំនាន់ចាស់ តាមរយៈបញ្ចូលកម្ពុជាទៅក្នុងសមគមអន្តរជាតិដោយមានការទទួលស្គាល់ និង កោតសរសើរមិនដាច់ពីមាត់ពីប្រទសជាសមាជិក។
លោកឧត្តមសេនីយ៍អគ្គានុរក្សប្រធានក្រុមការងារ បានគូសបញ្ជាក់ថា ស្របតាមលំអានគំរូវីរភាពដឹកនាំដ៏អង់អាចរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ខ្ពស់បំផុតលើកិច្ចការពារបូរណភាពទឹកដី ដោយឈរលើឆន្ទៈដោះស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិវិធី ដើម្បីធានាបានអាយុជីវិតបងប្អូនវីរ:កងទ័ពដ៏អង់អាច។
ក្នុងន័យនេះ លោកឧត្តមសេនីយ៍អគ្គានុរក្ស ទិន សុវណ្ណនី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស បន្តស្មារតីវិញជាធ្លុងមួយ ក៏ប៉ុន្តែក៏មិនត្រូវធ្វើសកម្មភាពណាដែលនាំឱ្យប៉ះពាល់ដល់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោលនោះឡើយ។ហើយជាកិច្ចតបស្នងដល់ការខិតខំរបស់ប្រមុខថ្នាក់ដឹកនាំនេះ ក្នុងនាមអាជ្ញាធរ គ្រប់ជាន់ថ្នាក់ សមត្ថកិច្ចទាំងបីប្រភេទ គប្បីខិតខំបម្រើ និងយកចិត្តទុកដាក់ក្នុងការផ្តល់សេវាគ្រប់បែបយ៉ាងទៅដល់ពលរដ្ឋ និងការពារឱ្យបាននូវសុខសុវត្ថិភាព ក្នុងមូលដ្ឋានធ្វើយ៉ាងណាឱ្យពលរដ្ឋមានភាពកក់ក្តៅនិងមានទំនុកចិត្តមកលើការដឹករបស់រាជរដ្ឋាភិបាលពិសេសគឺគណបក្សប្រជាជនកម្ពុជា៕






-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព