ព័ត៌មាន
ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ក្រសួងមុខងារសាធារណៈបង្ហាញស្មារតីទទួលខុសត្រូវខ្ពស់ និងត្រៀមលក្ខណៈរួចរាល់ធ្វើប្រតិបត្តិការជំរឿនមន្ត្រីជាក់ស្តែងសម្រេចលទ្ធផលជូនរាជរដ្ឋាភិបាល
ក្រោយទទួលបានសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពក្រុមការងារ និងលេខាធិការដ្ឋាននៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង ក្រុមការងារ នៃគណៈកម្មការធ្វើជំរឿនមន្រ្តី ទាំងអស់បានជួបជុំគ្នា ដើម្បីពិនិត្យសមាសភាពក្រុមការងារ តួនាទី ភារកិច្ច ការទទួលខុសត្រូវទៅតាមផ្នែកនិងគោលដៅនីមួយៗ។
កិច្ចប្រជុំនាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ដែលដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានផ្សព្វផ្សាយ និងបញ្ជាក់ពីតួនាទី រួមជាមួយការពិភាក្សាផ្តល់ធាតុចូលបន្ថែម លើកិច្ចការងារបច្ចេកទេសត្រៀមអនុវត្តក្នុងដំណើរការយុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងទៅតាមគោលដៅទាំង៣។
តាមរយៈការចូលរួមមតិយោបល់ក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងមុខងារសាធារណៈបានបង្ហាញឆន្ទៈ និងការតាំងចិត្ត រួមជាមួយក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការអនុវត្តការងារដ៏មានសារៈសំខាន់នាពេលខាងមុខ។ ទន្ទឹមនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានសង្កត់ធ្ងន់ដែរថា ការងារនាពេលនេះ ជាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធក្រសួង ស្ថាប័នផង និងជាការជំរឿនមន្ត្រីជាក់ស្តែងតាមរចនាសម្ព័ន្ធនីមួយៗផង។ ឯកឧត្តមក៏បានរំលឹកប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលធ្លាប់បានលើកឡើងថា “ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងជាការរៀបចំទិន្នន័យដែលមានភាពច្បាស់លាស់ មានការឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា”។
គួរជម្រាបថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និង អង្គភាពសុខាភិបាលមូលដ្ឋាន នឹងចាប់ផ្តើមនៅរាជធានីភ្នំពេញ។ ដោយឡែក ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នឹងចាប់ផ្តើមនៅក្រសួងមុខងារសាធារណៈ។










-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព