ព័ត៌មាន
ក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន នាំឱ្យកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើន
ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា ក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ភាពជាដៃគូរវាងកម្ពុជានិងចិន បានកំពុង នាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍជំនាញ ការផ្ទេរបច្ចេកវិទ្យា និងការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មជាដើម។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក “ពិព័រណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម”(CIFIT) ដែលរៀបចំឡើងនៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន, ក្នុងនោះឯកឧត្តមបានថ្លែងការចូលរួមអបអរសាទរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះឡើង សម្រាប់លើក កម្ពស់កិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងជំរុញចក្ខុវិស័យនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃកិច្ចការងារវិនិយោគរបស់កម្ពុជា ដែលសម្រេចបានកាលពីឆ្នាំ ២០២៤ អនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន ៤១៤ គម្រោង ដែលមានទុនប្រមាណ ៦,៩ ពាន់លានដុល្លារ កើនឡើង ៤០% បើធៀបនឹងឆ្នាំ២០២៣។ ចំណែកក្នុងរយៈពេល ៨ ខែដំបូង ឆ្នាំ២០២៥នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤៩១ គម្រោង មានទុន ៧,២ ពាន់លានដុល្លារ នឹងរំពឹងថា ចំនួនគម្រោងវិនិយោគនៅឆ្នាំ២០២៥នេះ នឹងកើនឡើងជាបន្តបន្ទាប់បន្ថែមទៀត ដែលអាចបង្កើតការងារបានជាង ៤០ ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។ ដោយឡែកការនាំចេញវិញ, កម្ពុជាបាននាំចេញទៅក្នុងទីផ្សារតំបន់ និងពិភពលោក បានបន្តកើនឡើង, ពោលនៅឆ្នាំ២០២៤ ការនាំចេញពីកម្ពុជាឈានដល់ ២៦,៦ ពាន់លានដុល្លារ កើនឡើង១៣,៦% បើធៀបនឹងឆ្នាំ២០២៣, តួលេខទាំងនេះបានបង្ហាញអំពីភាពធន់ និងបរិយាកាសស្វាគមន៍របស់កម្ពុជាទៅកាន់វិនិយោគិន។
ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានជម្រាបជូនបន្ថែម អំពីវឌ្ឍនភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងផ្លូវគោក កំពង់ផែ អាកាសយានដ្ឋាន និងប្រព័ន្ធឌីជីថលជាដើម ដែលចិនគឺជាដៃគូដ៏សំខាន់ បានចូលរួមវិនិយោគលើគម្រោងជាច្រើន។ គម្រោងទាំង នោះមានអាទិ៍ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ, និងតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុ ដែលជាគម្រោងបានចូលរួមបង្កើតការងារ និងធ្វើសមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានយកឱកាសនេះ ដើម្បីជម្រាបជូនអំពីការបើកឱ្យដំណើរការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ផងដែរ ដែលនឹងចូលរួមពង្រឹងតួនាទីរបស់កម្ពុជាជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគក្នុងអាស៊ាន៕ អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន7 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ