ព័ត៌មាន
កយកាកម្ពុជា បានរៀបចំបទបង្ហាញដល់មន្ត្រីរាជការកម្ពុជា មុនចេញដំណើរទៅចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសកូរ៉េ
ភ្នំពេញ ៖ ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់កិច្ចការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា នៅពេលដែលការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា បានរៀបចំកម្មវិធីបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការ។ មន្ត្រីដែលត្រូវបានជ្រើសរើសពីក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាលចំនួនពីរ នៅសាធារណរដ្ឋកូរ៉េ។
ក្រុមទីមួយ មានអ្នកចូលរួមចំនួន ១៥រូប តំណាងឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលនឹងចូលរួមក្នុងកម្មវិធី “ការកសាងសមត្ថភាពលើការឆ្លើយតបគ្រោះមហន្តរាយ និងសេវាវេជ្ជសាស្ត្របន្ទាន់នៅកម្ពុជា” ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីកម្មសិក្សា ដើម្បីសុវត្ថិភាពរបស់កម្ពុជា តាមរយៈការសិក្សាស្វែងយល់ពីប្រព័ន្ធកម្រិតខ្ពស់របស់កូរ៉េខាងត្បូង សម្រាប់ការពារគ្រោះមហន្តរាយ និងគ្រោះអាសន្ន ការពន្លត់អគ្គិភ័យ និងប្រតិបត្តិការជួយសង្គ្រោះនានា។
ក្រុមបន្ទាប់ មានមន្ត្រីពីររូប មកពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចូលរួមកម្មវិធីបណ្តុះបណ្តាលអំពី “ការកសាងសមត្ថភាពលើហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍លើសហគ្រាសធុនតូច និងមធ្យម” ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ វគ្គសិក្សាឯកទេសនេះ ត្រូវបានរៀបចំឡើងដើម្បីបង្កើនការយល់ដឹងបន្ថែមដល់កម្មសិក្សាជាមួយ នឹងយុទ្ធសាស្រ្តប្រកបដោយនវានុវត្តន៍ ដើម្បីជំរុញហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដោយផ្តោតជាពិសេសលើហិរញ្ញប្បទានបៃតង ដំណោះស្រាយឌីជីថល និងការគាំទ្រដល់សហគ្រាសចាប់ផ្ដើមអាជីវកម្ម។ ក្នុងអំឡុងពេលនៃការតម្រង់ទិសនេះ ក្រសួងមហាផ្ទៃ និងសាជីវកម្មធានាឥណទានកម្ពុជា ក៏បានធ្វើបទបង្ហាញអំពីស្ថានភាពបច្ចុប្បន្ន នៃវិស័យរៀងៗខ្លួននៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកស្រី LEE Sejin នាយករងការិយាល័យកយកា (KOICA) ប្រចាំប្រទេសកម្ពុជា លើកឡើងថា កម្មវិធីបណ្តុះបណ្តាលនេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរបស់ កយកា ជាមួយក្រសួងនានា។ KOICA ប្តេជ្ញាគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា ដំណាក់កាលទីមួយ តាមរយៈការជំរុញការអភិវឌ្ឍធនធានមនុស្សលើវិស័យសំខាន់ៗដូចជា សុខាភិបាល ការអប់រំ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ ការតម្រង់ទិសនេះបានផ្តល់នូវទិដ្ឋភាពទូទៅដ៏ទូលំទូលាយនៃបេសកកម្មរបស់កយកា (KOICA) នៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងគោលការណ៍ណែនាំកម្មវិធីសំខាន់ៗ និងគន្លឹះជាក់ស្តែងសម្រាប់ការស្នាក់នៅរបស់ពួកគេនៅក្នុងប្រទេសកូរ៉េ។ កម្មសិក្សា ក៏បានស្វែងយល់អំពីឱកាសចូលរួមក្រោយពេលបណ្តុះបណ្តាល តាមរយៈសមាគមនិស្សិតកម្ពុជា-កូរ៉េ (CAMKAA) និងបានចូលរួមក្នុងវគ្គដ៏សំខាន់មួយស្តីពីក្រមសីលធម៌ ដែលសង្កត់ធ្ងន់លើសេចក្តីថ្លៃថ្នូរ និងការទប់ស្កាត់ការបៀតបៀនផ្លូវភេទ៕
អត្ថបទ រដ្ឋា








-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន7 days agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា