ព័ត៌មាន
ប្រជាពលរដ្ឋនៅស្រុកកោះធំ ថ្លែងនូវការសប្បាយចិត្ត ទទួលបានផ្លូវបេតុងជាសមិទ្ធផលថ្មីក្នុងមូលដ្ឋាន
កណ្ដាល ៖ ប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្តាល បានសម្តែងនូវការសប្បាយចិត្តយ៉ាងខ្លាំង ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលបានជំរុញអភិវឌ្ឍន៍ផ្លូវក្រាលបេតុង ដែលជាសមិទ្ធផលថ្មីនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ជំរុញហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឲ្យកាន់ តែរឹងមាំ គាំទ្រដល់ការរស់នៅកាន់តែប្រសើរ។
ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ នៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវក្រាល បេតុងចំនួន ១ខ្សែ ប្រវែង ១ ៦៦០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ស្ថិតនៅភូមិល្វាទោង ទៅភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្ត កណ្តាល នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ, ក្នុងនោះប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ បានសម្តែងនូវការសប្បាយរីករាយ និងថ្លែងនូវការដឹងគុណជានិច្ចចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា, ដោយសម្តេចបានជំរុញអភិវឌ្ឍន៍ប្រទេសជាតិសម្រេចបានសមិទ្ធផល ផ្លែផ្កាជាទីមោទនៈ, ដែលប្រការទាំងនេះគឺជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, គិតមកដល់បច្ចុប្បន្នសមិទ្ធផលជាច្រើន បាននិងកំពុងកើតឡើងជាបន្តបន្ទាប់ ជាក់ស្តែងនៅក្នុងមូលដ្ឋានខាងលើនេះ ជាដើម ដែលនេះជាការចូលរួមចំណែកដ៏សំខាន់គាំទ្រដល់ការរស់នៅរបស់ពួគគាត់កាន់តែប្រសើរ។
ជុំវិញគម្រោងផ្លូវនេះ, ឧត្តមសេនីយ៍ទោ ផាន់ ជីវ័ន្ត អនុប្រធាននាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និង ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ថ្លែងឱ្យដឹងថា បន្ទាប់ពីទទួលបានគោលការណ៍ឯកភាព ពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរួចមក នាយកដ្ឋានបានអនុវត្តការងារស្ថាបនាផ្លូវខាងលើនេះភ្លាម ព្រោះការងារស្ថាបនាផ្លូវនៅតាមមូលដ្ឋានពិតជាមានសារៈ សំខាន់ណាស់ សម្រាប់ធ្វើដំណើរ និងបង្កើតបរិយាកាសដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ឯកឧត្តម សាន វិសាល បានកោតសរសើរដល់នាយកដ្ឋានស្ថាបនា និងវិស្វកម្ម ដែលបានខិតខំប្រឹងប្រែងលើការងារស្ថាបនា និងបានសំណូមពរជំរុញការស្ថាបនាឱ្យបានចប់សព្វគ្រប់ទៅតាមផែនការ ឬមុនផែនការ ជាផ្លូវប្រកបដោយគុណភាព ផ្តល់ទំនុកចិត្ត និងជាជាប្រយោជន៍យូរអង្វែង ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានផ្លូវល្អធ្វើដំណើរ ជាក់ស្តែងផ្លូវជនបទមួយខ្សែនេះមិនត្រឹមសម្រាប់ ការធ្វើដំណើរប៉ុណ្ណោះទេ គឺជួយសម្រួលដល់ការធ្វើកសិកម្ម តាមរយៈការដឹកជញ្ជូនសម្ភារៈកសិកម្ម ផលិតកម្មបម្រើក្នុងវិស័យកសិកម្ម និងការដឹកជញ្ជូនកសិផលផ្សេងៗជាដើម ព្រោះប្រជាជននៅទីនោះភាគច្រើនគឺប្រកបរបរធ្វើចម្ការ និងធ្វើស្រែ។
ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា តាមរយៈការអភិវឌ្ឍផ្លូវខាងលើនេះ ក៏ជាការលើកកម្ពស់ផលិតភាពដល់កសិករ ជំរុញដល់ ការធ្វើកសិកម្មឱ្យកាន់តែប្រសើរ សំដៅចូលរួមជាមួយរាជរដ្ឋាភិបាល ពង្រឹងដល់ការផ្គត់ផ្គង់សន្តិសុខស្បៀង និងជំរុញដល់ទីផ្សារនាំ ចេញរបស់កម្ពុជាផងដែរ៕
អត្ថបទ៖សុនរ៉ាឌី


















-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព