ព័ត៌មាន
ម្ចាស់ជ័យលាភីរង្វាន់ណូបែល ចែករំលែកពីរូបធាតុសម្រាប់អនាគត ដល់អ្នកវិទ្យាសាស្ត្រនិងនិស្សិតកម្ពុជា
ភ្នំពេញ ៖ សាស្ត្រាចារ្យ Konstantin Novoselov ម្ចាស់ជ័យលាភីរង្វាន់ណូបែលផ្នែករូបវិទ្យាឆ្នាំ២០១០ បានចែករំលែកចំណេះដឹង និង ទស្សនវិស័យនៃការស្រាវជ្រាវដ៏អស្ចារ្យរបស់លោកស្តីពី ”រូបធាតុសម្រាប់អនាគត” ជូនដល់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ អ្នកវិទ្យាសាស្ត្រ និងនិស្សិតកម្ពុជា។
សាស្ត្រាចារ្យ Konstantin Novoselov ជ័យលាភីរង្វាន់ណូបែលផ្នែករូបវិទ្យាឆ្នាំ២០១០ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ម្សិល មិញនេះ បានចែករំលែកចំណេះដឹង និងទស្សនវិស័យនៃការស្រាវជ្រាវដ៏អស្ចារ្យរបស់លោក ខណៈដែលសាស្ត្រាចារ្យរូបនេះ ត្រូវបាន ទទួលស្គាល់ទូទាំងពិភពលោក ចំពោះតួនាទីដ៏សំខាន់របស់លោក ក្នុងការស្រាវជ្រាវអំពីរូបធាតុក្រាហ្វិន (graphene) ជាស្រទាប់តែ មួយនៃអាតូមកាបូន ដែលបាននាំមកនូវបដិវត្តន៍វិទ្យាសាស្ត្ររូបធាតុ។ ការស្រាវជ្រាវរបស់លោក បានរកឃើញលក្ខណៈសម្បត្តិដ៏អស្ចារ្យ នៃរូបធាតុដែលមានកម្លាំងដ៏ពិសេស មានភាពបត់បែន និងចរន្តអគ្គិសនីខ្ពស់ ដែលផ្តល់ក្តីសង្ឈឹមសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាជំនាន់ ថ្មី នៃឧបករណ៍អេឡិចត្រូនិក ឧបករណ៍ចាប់សញ្ញាការរក្សាទុកថាមពល និងអេក្រង់ដែលអាចបត់បែនបាន។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា វត្តមានរបស់លោកសាស្ត្រាចារ្យ បានផ្តល់ជាកិត្តិយស និងការគាំទ្រដល់កម្ពុជា ក្នុង ការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏មានសក្តានុពលសម្រាប់សង្គមជាតិ។ ឯកឧត្តមបន្ថែមថា ប្រធានបទ “រូបធាតុសម្រាប់ អនាគត” បានឆ្លើយតបនឹងការសិក្សាស្រាវជ្រាវពាក់ព័ន្ធ នឹងរបៀបវារៈស្រាវជ្រាវជាតិ និងប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ទាំងមូលរបស់កម្ពុជា។ សំណួរជាមូលដ្ឋានដែលនៅចំពោះមុខយើង មិនមែនត្រឹមតែការចង់ដឹង ចង់ឃើញ នៃរបកគំហើញ វិទ្យាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែគឺការផ្ទេរចំណេះដឹងទាំងនេះ ទៅជាសារៈប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងវឌ្ឍនភាព ជាមូលដ្ឋានរួម។
ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងផងដែរថា ចំណេះដឹងដែល ទទួលបាននាពេលនេះ មិនត្រឹមតែសម្រាប់ការអភិវឌ្ឍខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណេះដឹងមួយ ដែលជាមធ្យោបាយក្នុងការត្រួស ត្រាយផ្លូវ នៃការអប់រំផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃក្រោយ ជាពិសេសក្នុងដំណាក់កាលដែលពិភពលោកកំពុង មានការប្រែប្រួល ខណៈការយកចិត្តទុកដាក់ទៅលើបច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា ជ័យលាភីរង្វាន់ណូបែលផ្នែករូបវិទ្យា ឆ្នាំ២០១០ របស់លោកសាស្រ្តាចារ្យ Konstantin Novoselov ជារូបវិទូដែលកំពុងបង្រៀន និងស្រាវជ្រាវនៅសាកលវិទ្យាល័យជាតិសិង្ហបុរី(NUS)៕
អត្ថបទ៖ សុន រ៉ាឌី













-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា