ព័ត៌មាន
ការចរចាប្រាក់ឈ្នួលកម្មករលើកទី៣នេះ ភាគីសហជីព និងនិយោជក ឯកភាពគ្នារក្សាតួលេខដដែល
ឆ្លងកាត់កិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បរមាកម្មករនិយោជិតវិស័យកាត់ដេរ រយៈពេលជាច្រើនលើក ច្រើនសារកន្លងមកនេះ ជាលទ្ធផលកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមាលើកទី៣ ថ្ងៃទី១០ ខែកញ្ញានេះ បានបង្ហាញឲ្យដឹងថា ភាគីសហជីពតំណាងកម្មករនិយោជិត និងភាគីនិយោជក បានឯកភាពគ្នារក្សានូវតួលេខប្រាក់ឈ្នួលដដែល គឺចំនួន២០៨ដុល្លារ ដោយរងចាំការសម្រេចជាផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ។
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅក្រោយបញ្ចប់កិច្ចប្រជុំនេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ក្រោយចប់កិច្ចប្រជុំលើកទី៣នេះ សម្រេចបានលទ្ធផលដោយឯកភាពជាឯកច្ឆ័នពីភាគីសហជីព និងនយោជក ថានឹងមិនលើកតួលេខណាមួយដើម្បីជជែកគ្នានោះទេ ដោយផ្អែកទៅលើស្ថានភាពបច្ចុប្បន្នទីផ្សារការងារដែលយើងត្រូវរួមគ្នាពង្រីកសម្រាប់ស្វាគមន៍យុវជនដែលត្រូវដល់វ័យរកការងារធ្វើផង ក៏ដូចជាទទួលយកបងប្អូនពលករដែលត្រឡប់ពីប្រទេសថៃឱ្យបានការងារធ្វើកាន់តែច្រើនផងដែរ
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ជាមួយគ្នានេះ យើងក៏ប្រមើមើលពីស្ថានភាពពន្ធបរិកាដែលបានកំណត់ដោយសហរដ្ឋអាម៉េរិកមកបណ្តាប្រទេសនាំចេញផ្សេងៗ ដោយរង់ចាំមើលទាំងអស់គ្នា។ ឯកឧត្តម បានបន្តថា ការចរចាប្រាក់ឈ្នួលនេះគឺទុកជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យ និងសម្រេចជាក់ស្តែងដោយយោងទៅលើស្ថានភាពសង្គម និងទីផ្សារការងារ ក៏ដូចជាភាពប្រកួតប្រជែងរបស់ប្រទេសយើង។
លោក គឹម ចាន់សំណាង តំណាងភាគីសហជីព បានលើកឡើងថា ជាទូទៅគឺតែងតែចូលរួមការអនុវត្តនូវអ្វីដែលជាគោលការណ៍ និងជាច្បាប់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ក៏ប៉ុន្តែសម្រាប់ឆ្នាំនេះយើងមើលឃើញពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងពិភពលោកមានផលប៉ះពាល់ ប៉ុន្តែសម្រាប់ឆ្នាំនេះក្រោយពីការប្រជុំជាមួយគ្នាជាលក្ខណៈត្រីភាគី ដោយមើលឃើញពីផលប៉ះពាល់មួយនេះ ហើយយើងក៏បានយល់គ្នាអំពីគោលបំណងរួមក្នុងការធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាប្រសើរឡើង និងរង់ចាំទទួលអ្នកវិនិយោគថ្មីមកពីវិស័យផ្សេងៗទៀត ក្រៅពីវិស័យកាត់ដេរ។
ជាមួយគ្នានេះដែរ ឧកញ៉ា ណាង សុធី តំណាងភាគីនិយោជក បានមានប្រសាសន៍ថា ដោយផ្អែកលើស្មារតីទទួលខុសត្រូវ ភាពស្និទ្ធស្នាល រវាងកម្មករនិយោជិត និងនិយោជក ឈានទៅដល់ការយោគយល់គ្នាជាអតិបរិមាដែលនិយោជកស្នើសុំមិនតម្លើង និងការឯកភាពគ្នាលើសំណើររបស់ភាគីសហជីព និងភាគីរាជរដ្ឋាភិបាល។ ជាពិសេសទៅលើសំណើរផ្សេងៗទៀត ដូចជាការស្នើសុំកាត់បន្ថយលើការចំណាយបំពេញបែបបទនាំចេញក្រៅគោលការណ៍នៃច្បាប់, សំណើរកាត់បន្ថយឯកសារគតិយុត្តិរបស់គយ កាត់បន្ថយការត្រួតពិនិត្យទំនិញវត្ថុធាតុដើម និងស្នើសុំគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការងារពិសេសក្នុងការជំរុញរោងចក្រផលិតវត្ថុធាតុដើមវិស័យវាយនភ័ណ្ឌជាដើម ដើម្បីឱ្យវិស័យឯកជនមានប្រាក់កំរៃច្រើន ដើម្បីលើកទឹកចិត្តដល់ភាគីសហជីពក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ខាងមុខ។
សូមបញ្ជាក់ថា កិច្ចចចារប្រាក់ឈ្នួលអប្បបរសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ គ្រប់ភាគីទាំងអស់បានពិភាក្សាដោយផ្អែកទៅលើលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ដោយផ្តោតលើ ៧ចំណុចសំខាន់ៗ ដូចជា៖ ស្ថានភាពគ្រួសារ, អាត្រាអតិផរណា, ការចំណាយក្នុងការរស់នៅ, ផលិតភាព, ភាពប្រកួតប្រជែងរបស់ប្រទេស, ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។ ហើយគ្រប់ភាគីទាំងអស់ ត្រូវផ្តោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យាសាស្រ្តដោយយោងលើលក្ខណវិនិច្ឆ័យទាំង៧ខាងលើ ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់គោលជំហររួមជាមួយ។ គិតត្រឹមឆ្នាំ២០២៥នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតវិស័យកាត់ដេរ មានចំនួន ២០៨ដុល្លារ ក្នុង១ខែ ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗ៕ អត្ថបទ៖ ឈិត បូរ៉ាវី



-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន6 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន3 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 day agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦