ព័ត៌មាន
តំណាងប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងគាំទ្រគោលនយោបាយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
ស្វាយរៀង ៖ តំណាងប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង បានបង្ហាញការគាំទ្រចំពោះយន្តការដោះស្រាយបញ្ហាព្រំ ដែនរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តាមរយៈការអត់ធ្មត់ និងគោរពកិច្ចព្រមព្រៀងបទឈប់បាញ់យ៉ាង ខ្ជាប់ខ្ជួនដើម្បីបញ្ចៀសការប៉ះទង្គិចគ្នាដោយអាវុធសារជាថ្មីទៀត ដែលនាំឱ្យបាត់បង់អាយុជីវិតមនុស្ស។
មន្ត្រីក្រុមប្រឹក្សាសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង តំណាងឱ្យពលរដ្ឋ បានប្រកាសគាំទ្រយ៉ាង ពេញទំហឹងចំពោះរាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី ព្រោះការប្រើ ប្រាស់កម្លាំងប្រដាប់អាវុធមិនមែនជាក្ដីប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋកម្ពុជា ដែលស្រលាញ់សុខសន្តិ ភាពនោះឡើយ ។
ឆ្លៀតក្នុងឱកាសនេះដែរ ប្រជាពលរដ្ឋកម្ពុជា ក៏បន្តអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យជួយអន្ត រាគមន៍សារជាថ្មីឱ្យភាគីថៃ ធ្វើការដោះលែងវីរយុទ្ធជនកម្ពុជា១៨រូប ដែលភាគីថៃបានចាប់ទៅដោយខុស ច្បាប់ រំលោភលើបទឈប់បាញ់ ឱ្យមកភាគីកម្ពុជាវិញ ដោយឥតលក្ខខណ្ឌ ៕
អត្ថបទ៖ ភា សារិត



-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ