ព័ត៌មាន
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងពង្រឹងប្រសិទ្ធភាពការងារក្រុមប្រឹក្សាអ្នកច្បាប់
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនិងពង្រឹងប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមអនុប្រធាន ឯកឧត្តម លោកជំទាវ ជាទីប្រឹក្សា សមាជិក សមាជិកបម្រុង ជំនួយការ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា
អ្នកច្បាប់ ដើម្បីធ្វើការតាមដាន ត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាអ្នកច្បាប់ ក៏ដូចជាដើម្បីស្វែងរកនូវដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងារ ក៏ដូចជាសមត្ថភាព ឯកទេសកម្ម និងវិជ្ជាជីវៈរបស់ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ និងសមិទ្ធផលការងារដែលក្រុមប្រឹក្សាអ្នកច្បាប់ សម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ក៏ដូចជាសមិទ្ធផលការងាររយៈពេល២ឆ្នាំកន្លងមក ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលជារួមមាន ការវិវឌ្ឍឈានឡើងគួរឱ្យកត់សម្គាល់ទាំងគុណភាព ប្រសិទ្ធភាព និងសមត្ថភាពជាពិសេសបានជួយសម្របសម្រួល និងផ្តល់ការប្រឹក្សាយោបល់ដល់ក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល លើការតាក់តែង និងរៀបចំសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ទោះបីជានៅពុំទាន់ឈានឡើងដល់កម្រិតដែលយើងចង់បានក៏ដោយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់ការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ ជាទីប្រឹក្សា សមាជិក សមាជិកបម្រុង និងជំនួយការទាំងអស់ ដែលបានយកអស់នូវកម្លាំងកាយចិត្ត និងមានការតស៊ូខ្ពស់ក្នុងការបំពេញមុខងាររបស់ខ្លួន មិនខ្លាចនឿយហត់ ជូនក្រុមប្រឹក្សាអ្នកច្បាប់នាពេលកន្លងមក។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកទឹកចិត្តឱ្យបន្តការខិតខំប្រឹងប្រែងនេះទៀត ដើម្បីធ្វើឱ្យក្រុមប្រឹក្សាអ្នកច្បាប់ក្លាយជាអង្គភាព ដែលទទួលបានការទុកចិត្តខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល គណៈរដ្ឋមន្ត្រី ក៏ដូចជាក្រសួងស្ថាប័ននានា និងជាអង្គភាពមួយដែលមានសមត្ថភាពខ្ពស់ និងមានវិជ្ជាជីវៈពិតប្រាកដ ក្នុងការផ្តល់ការសម្របសម្រួល ការប្រឹក្សា និងការពិនិត្យផ្តល់យោបល់លើការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដោយឈរលើគោលការណ៍បច្ចេកទេស និងវិជ្ជាជីវៈត្រឹមត្រូវនិងច្បាស់លាស់។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួន ពាក់ព័ន្ធរបៀបរបបបំពេញការងារ និងប្រព័ន្ធការងារ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងជាលំដាប់។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តាំផ្ញើឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ និងគុណតម្លៃរបស់ក្រុមប្រឹក្សាអ្នកច្បាប់ ហើយក៏ត្រូវហ៊ានទទួលយកនូវទស្សនៈបើកចំហ និងត្រូវចេះចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធរវាងគ្នាទៅវិញទៅមក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់ការណែនាំដល់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូនានាឱ្យបានកាន់តែជិតស្និទ្ធ និងយកចិត្តទុកដាក់លើការបណ្តុះបណ្តាលសមត្ថភាពដល់មន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រីផង ក៏ដូចជាមន្រ្តីរបស់ក្រសួងស្ថាប័ននានាផងដែរ ដើម្បីពង្រឹងសមត្ថភាព គុណភាព និងប្រសិទ្ធភាព ក្នុងការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីលើកកម្ពស់នីតិរដ្ឋ និងធានាសន្តិសុខគតិយុត្ត៕







-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន1 week agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
-
ព័ត៌មាន4 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន4 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន3 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន5 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន6 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន