ព័ត៌មាន
៦ខែឆ្នាំ២០២៥ មានករណីអគ្គិភ័យកើតឡើងជាង៥០០ករណី បណ្ដាលឱ្យមនុស្សស្លាប់២១នាក់ ខណៈ១០ថ្ងៃខែកញ្ញានេះ កើតឡើង១២ករណី
ក្នុងរយៈពេល១០ថ្ងៃ ដើមខែកញ្ញា ឆ្នាំ២០២៥នេះ នៅកម្ពុជាមានគ្រោះអគ្គិភ័យកើតឡើងស្ទើរតែរាល់ថ្ងៃ។ ជាក់ស្ដែងគិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ខែកញ្ញានេះ មានអគ្គិភ័យកើតឡើងចំនួន១២ករណីទៅហើយ។
បើតាមលោក ទូច សុឃៈ គ្រោះកាចនេះ បានបណ្ដាលឱ្យខូចខាតផ្ទះ៨ខ្នង បន្ទប់១ តូបលក់ដូរ១ ឃ្លាំង១ខ្នង យានដ្ឋាន១កន្លែង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត ខណៈក្នុងចំណោមជនរងគ្រោះ ក៏មានករណីស្លាប់ផងដែរ។
តាមអ្នកនាំពាក្យ ករណីអគ្គិភ័យទាំងនោះ មាននៅរាជធានីភ្នំពេញ កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង និងខេត្តឧត្តរមានជ័យ។ លោកសម្ដែងការសោកស្ដាយជាមួយពលរដ្ឋរងគ្រោះ និងបានលើកទឹកចិត្តខ្ពស់ ចំពោះការខិតខំអន្តរាគមន៍របស់សមត្ថកិច្ច។
ដើម្បីពង្រឹងការទប់ស្កាត់ លោក ទូច សុឃៈ បានអំពាវនាវប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ទោះជាពេលនេះជារដូវវស្សាក៏ដោយ ជាពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ទាំងតាមបណ្ដាខ្នងផ្ទះ ទីសក្ការៈ និងវត្តអារាម ជាដើម។
លោកទទូចឱ្យពលរដ្ឋ ត្រៀមជានិច្ច បំពង់ពន្លត់អគ្គិភ័យ ធុងទឹក ដីខ្សាច់ ភួយ បាវ ប៉ែល ត្រសេះ និងទុកដាក់សារធាតុងាយឆេះ ឬផ្ទុះឱ្យបានត្រឹមត្រូវ មុនចេញពីផ្ទះត្រូវបិទប្រព័ន្ធអគ្គិសនី និងពន្លត់ភ្លើងចង្ក្រាន ចង្ក្រានហ្គាសឬឧស្ម័ន ទៀន ធូប ជាដើម។
ក្នុងឆ្នាំ២០២៤ កម្ពុជាមានករណីអគ្គិភ័យចំនួនជាង១ពាន់លើក បណ្ដាលឱ្យមនុស្សស្លាប់១៤នាក់ និងរបួស៤៣នាក់។ រយៈពេល ៦ខែដើមឆ្នាំ២០២៥នេះវិញ មានជាង ៥០០លើក បណ្ដាលឱ្យមានអ្នកស្លាប់២១នាក់។ នេះមិនទាន់គិតពីការខូចខាតសម្ភារៈ និងទ្រព្យសម្បត្តិផង៕
-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ