ព័ត៌មាន
អភិបាលខេត្តតាកែវដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុនទទួលបន្ទុកសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ពិភាក្សាលើចំណុចគន្លឹះចំនួន៤
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន សាជីវកម្ម ថ្នល់និងស្ពានចិន (China Road and Bridge Corporation – CRBC) ដែលជាក្រុមហ៊ុនទទួលបន្ទុកសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ។ ជំនួបនេះបានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តតាកែវ។
ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ បានផ្តោតសំខាន់លើចំណុចគន្លឹះចំនួន៤៖
ទី១- វឌ្ឍនភាពការងារសាងសង់ ៖ ក្រុមហ៊ុន CRBC បានធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពជាក់ស្តែងនៃការងារសាងសង់ ដែលនឹងត្រូវចាប់ផ្តើមដំណើរការនាចុងឆ្នាំ២០២៥នេះ។ គម្រោងនេះត្រូវបានរំពឹងថានឹងជំរុញសកម្មភាពសេដ្ឋកិច្ច និងដឹកជញ្ជូនក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង។
ទី២- កិច្ចសហការជាមួយអាជ្ញាធរ ៖ ភាគីក្រុមហ៊ុនបានលើកឡើងពីសារៈសំខាន់នៃកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាថាដំណើរការសាងសង់ប្រព្រឹត្តទៅដោយរលូន និងគ្មានឧបសគ្គ។ ឯកឧត្តម វ៉ី សំណាង ក៏បានសន្យាថា នឹងផ្តល់ការសម្របសម្រួល និងការគាំទ្រពេញលេញដល់ក្រុមហ៊ុន។
ទី៣- ការប្តេជ្ញាចិត្តលើគុណភាព ៖ ក្រុមហ៊ុន CRBC បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសាងសង់ព្រែកជីកហ្វូណនតេជោប្រកបដោយគុណភាពខ្ពស់ និងរឹងមាំតាមស្តង់ដារបច្ចេកទេស ដើម្បីធានាបាននូវនិរន្តរភាព និងសុវត្ថិភាពយូរអង្វែង។
ទី៤- កាលបរិច្ឆេទចាប់ផ្តើមគម្រោង ៖ ភាគីទាំងពីរ បានបញ្ជាក់អំពីផែនការក្នុងការចាប់ផ្តើមការងារសាងសង់ជាក់ស្តែងនៃគម្រោងប្រវត្តិសាស្ត្រនេះនៅចុងឆ្នាំ២០២៥ ដូចការគ្រោងទុក។
ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ី សំណាង ក៏បានគូសបញ្ជាក់បន្ថែមថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងផ្លូវទឹកដ៏ធំមួយដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូន និងពាណិជ្ជកម្មរបស់កម្ពុជា។ កិច្ចប្រជុំនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់រដ្ឋបាលខេត្តតាកែវ និងក្រុមហ៊ុន CRBC ក្នុងការជំរុញឱ្យគម្រោងនេះ សម្រេចបានជោគជ័យ និងឆាប់រហ័ស៕





-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន6 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង