ព័ត៌មាន
តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ចូលរួមថ្លែងការណ៍នៅក្នុងកិច្ចប្រជុំបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខ UN
នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមថ្លែងការណ៍នៅក្នុងកិច្ចប្រជុំបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ស្តីពី “បញ្ហាប្រឈម និងកាលានុវត្តភាព ក្នុងបរិបទនៃការពិនិត្យឡើងវិញអំពីអនាគតនៃប្រតិបត្តិការរក្សាសន្តិភាពអ.ស.ប.” ដែលបានរៀបចំដោយសាធារណរដ្ឋកូរ៉េ ក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប. សម្រាប់ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការ អ.ស.ប. នាទីក្រុងញូវយ៉ក។

នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមតំណាងអចិន្ត្រៃយ៍ បានសង្កត់ធ្ងន់លើ៣ចំណុចសំខាន់ៗ រួមមាន៖ ១/. ការសម្របខ្លួន និងការច្នៃប្រឌិតក្នុងបេសកកម្មរក្សាសន្តិភាព ស្របទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ២/. ការបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការរក្សាសន្តិភាព តាមរយៈកិច្ចសន្ទនារួមជាមួយភាគីក្នុងតំបន់ និងម្ចាស់ប្រទេស ៣/. ការគាំទ្រចំពោះសកម្មភាពរក្សាសន្តិភាព (A4P/A4P+) ជាផែនការប្រតិបត្តិការសម្រាប់កំណែទម្រង់ និងគណនេយ្យភាព៕


-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ