ព័ត៌មាន
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ធ្វើពិធីកាន់បិណ្ឌទី៤ នៅវត្តអារញ្ញការាម នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីសុំសេចក្តីសុខជូនដល់កម្លាំងកងទ័ពជួរមុខ និងថ្នាក់ដឹកនាំ
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ, ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត, លោកជំទាវតំនាងរាស្ត្រ និងលោកលោកស្រីមន្ត្រីក្រោមឱវាទទាំងអស់ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញធ្វើពិធីកាន់បិណ្ឌទី៤ក្នុងវត្តអារញ្ញាការាម រួមនិងសុំសេចក្តីសុខចម្រើនដល់ថ្នាក់ដឹកនាំ ប្រជាជន និងកងកម្លាំងទាំង៣ ជាពិសេសកម្លាំងកងទ័ពនៅសមរភូមិមុខ អោយមានក្តីសុខចម្រើន មានសុខភាពល្អទាំងអស់គ្នាក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា៖ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់ជាតិ ដែលដូនតាខ្មែរយើងបានបន្សល់ទុកសម្រាប់យើងមានប្រតិបត្តិតាំងពីយូរលុងណាស់មកហើយ។ ដូច្នេះក្នុងនាមយើងជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សានិងប្រតិបត្តិឱ្យបានល្អប្រកបដោយគុណធម៌ កតញ្ញូតាធម៌ ស្របតាមកន្លងប្រពៃណីព្រះពុទ្ធសាសនានៃយើង ហើយក៏ត្រូវអភិវឌ្ឍន៍ខ្លួនឯងឱ្យក្លាយជាថ្នាក់ដឹកនាំល្អ មន្ត្រីល្អ ដើម្បីបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ដើម្បីឧត្តមប្រយោជន៍ជាតិនៃយើង។ ក្នុងឱកាសបុណ្យកាន់បិណ្ឌឆ្នាំនេះ ឯកឧត្តមអភិបាលខេត្តបានបន់ស្រន់សុំអោយប្រទេសជាតិមានសុខសប្បាយ មានសន្តិភាពពេញលេញនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ ជាពិសេសសុំអោយថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ កម្លាំងនគរបាល កងរាជអាវុធហត្ថ កម្លាំងកងទ័ព ជាពិសេសកម្លាំងកងទ័ពនៅសមរភូមិមុខ និងក្រុមគ្រួសារ មានសុខភាពល្អ និងសុខសប្បាយគ្រប់វិនាទី ដើម្បីការពារសុខសន្តិភាពនៅក្នុងប្រទេស ក៏ដូចជាក្នុងតំបន់អោយបានយូរអង្វែងតទៅ។
ក្នុងពេលនោះដែរដូនជី បានបួងសួងសុំសេចក្តីសុខចម្រើនជូនដល់ថ្នាក់ដឹកនាំ និងកម្លាំងកងទ័ពជួរមុខអោយមានក្តីសុខសប្បាយ ឈ្នះមារសត្រូវ ដើម្បីការពារសុខសន្តិភាពក្នុងប្រទេសយើង អោយបានគង់វង្ស។
ឯកឧត្តម លោកជំទាវ មន្ត្រីរាជការ និងកងកម្លាំងទាំង៣ បានធ្វើពិធីរាប់បាត បញ្ជូនកុសលផលបុណ្យ ដល់បុព្វការីជនទាំងអស់ និងវរៈកងទ័ពជួរមុខដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ មាតុភូមិ បូរណភាពទឹកដី អោយទទួលនូវកុសលផលបុណ្យស្មើៗគ្នា៕ កាំង ហុងវាស្នា
-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ