ព័ត៌មាន
ត្រឹមខែសីហាឆ្នាំនេះ កម្ពុជាមានរោងចក្រកំពុងដំណើរការចំនួន ២,៧៨៤ រោងចក្រ មានទុនវិនិយោគសរុបជាង ២២ ពាន់លានដុល្លារ
គិតត្រឹមខែសីហា ឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រដំណើរការចំនួន ២,៧៨៤ រោងចក្រ មានទុនវិនិយោគសរុបជាង ២២ ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ១៤ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះទុនវិនិយោគ ក្នុងស្រុកចំនួនជិត ៤ ពាន់លានដុល្លារអាម៉េរិក។
ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកឧស្សាហកម្ម ថ្លែងលើកឡើងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយសេចក្ដីណែនាំ ស្តីពីការធ្វើប្រតិភូកម្មសិទ្ធអំណាចទៅឱ្យមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រាជធានី-ខេត្ត ស្ដីពីគោលការណ៍ ណែនាំប្លង់បច្ចេកទេសឧស្សាហកម្ម និងសុវត្ថិភាពឧស្សាហកម្មនិងបទបង្ហាញ ស្ដីពីការរៀបចំទិន្នន័យរោងចក្រ តាមប្រព័ន្ធព័ត៌ មានភូមិសាស្ត្រ-GIS នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នេះថា លទ្ធផលនិងស្ថានភាពនៃការគ្រប់គ្រងរោងចក្រធុនធំ ដែលបាន ធ្វើការចុះបញ្ជីនៅអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍, គិតត្រឹមខែសីហា ឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រដំណើរការចំនួន ២,៧៨៤ រោងចក្រ, កម្លាំងពលកម្មសរុបមានចំនួន ជាង ១.២ លាននាក់ (ស្រីជិត ៩០ ម៉ឺននាក់ ស្មើជាង ៧២%) និងមានទុនវិនិយោគសរុបចំនួនជាង ២២,៥០៥ លានដុល្លារអាម៉េរិក កើនឡើងចំនួន ជិត ៣ ពាន់លានដុល្លារអាមេរិក ស្មើជាង ១៤% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះទុនវិនិយោគក្នុងស្រុក ចំនួនជិត ៤ ពាន់លានដុល្លារអាម៉េរិក ស្មើជាង ១៧% នៃទុនវិនិយោគសរុប។
ឯកឧត្តម បន្តថា សមិទ្ធផលទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានពុះពារគ្រប់ឧបសគ្គ ដើម្បីកៀគរប្រភពវិនិយោគពីបរទេស ចូលមកកម្ពុជា និងមានមោទនភាពចំពោះក្រសួង ដែលមានឯកឧត្តម ហែម វណ្ណឌី ជាថ្នាក់ដឹកនាំដ៍ឆ្នើម ចូលរួមយ៉ាងសកម្ម ជាមួយជារាជរដ្ឋាភិបាលកម្ពុជាធ្វើ ឱ្យសម្រេចបានសមិទ្ធិផលខាងលើនេះ។
ឯកឧត្តមអគ្គ លើកឡើងបន្ថែមថា ក្នុងពេលបច្ចុប្បន្ននេះ ឃើញថា ពិពិធកម្មសេដ្ឋកិច្ចកាន់តែមានវឌ្ឍនភាពល្អប្រសើរ ក្នុងនោះមានដៃគូពាណិជ្ជកម្មកាន់តែច្រើនជាងមុន ហើយក៏មានការកើនឡើងនៃការវិនិយោគក្នុងវិស័យដែលមានសក្តានុពល និងមានតម្លៃបន្ថែមខ្ពស់ ក្រៅពីវិស័យកាត់ដេរដូចជា ការផលិតកម្មគ្រឿងបង្គុំអេឡិចត្រូនិក និងរថយន្តជាដើម ដែលក្លាយ ទៅជាវិស័យរួមចំណែកច្រើនដល់កំណើនសេដ្ឋកិច្ចជាតិ។ ទោះបីជាបានសម្រេចនូវសមិទ្ធផល និងវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ច្រើនយ៉ាងណា ក៏ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នូវតែមានបញ្ហាប្រឈមមួយចំនួន ដែល ត្រូវយកចិត្តទុកដាក់ដោះស្រាយ ក្នុងបរិបទនៃកំណែទម្រង់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញវិស័យ ឧស្សាហកម្មកម្ពុជាឱ្យកាន់តែមានសក្តានុពល និងអភិវឌ្ឍន៍ សម្រាប់បដិវត្តន៍ឧស្សាហកម្ម៤.០ អភិវឌ្ឍន៍ប្រកប ដោយចិរភាព និងភាពធន់ក្នុងខ្សែច្រវាក់តម្លៃផលិតកម្ម៕ អត្ថបទ៖ សុន រ៉ាឌី








-
PR NEWS1 week agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
កីឡា1 week agoMohamed Salah ប្រកាសចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះក្រោយចំណាយពេល ៩ឆ្នាំ
-
ព័ត៌មាន4 days agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន3 days agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន1 day agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង