ព័ត៌មាន
ក្រសួងមហាផ្ទៃ និងអង្គការដៃគូ បើកកិច្ចពិគ្រោះយោបល់ផែនការយុទ្ធសាស្រ្តជាតិស្តីពីអត្តសញ្ញាណកម្មដំណាក់កាលទី២
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ រួមជាមួយអង្គការនានា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបើកសិក្ខាសាលាមួយដើម្បីពិគ្រោះយោបល់ផ្តល់ធាតុចូលលើសេចក្តីព្រាងផែនការយុទ្ធ សាស្រ្តជាតិ ស្តីពីអត្តសញ្ញាណកម្មដំណាក់កាលទី២ ឆ្នាំ២០២៦-២០៣៥ ដោយសិក្ខាសាលានេះគឺបង្ហាញ នូវឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មរបស់ជាតិ។
ថ្លែងនៅក្នុងសិក្ខាសាលានោះ ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិស ការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម(គ.ជ.ដ.អ.) បានលើកឡើងថា សិក្ខាសាលាពិគ្រោះយោ បល់នាពេលនេះ គឺបានបញ្ជាក់យ៉ាងច្បាស់ អំពីឆន្ទៈក្នុងការគំាទ្រ និងរួមចំណែកក្នុងការកែទម្រង់អត្ត សញ្ញាណកម្មរបស់ជាតិ ដើម្បីសម្រេចបាននូវបេសកម្មដ៏ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមិនទុកឲ្យ អ្នកណាម្នាក់ចោល ឲ្យនៅក្រៅបញ្ជីនោះឡើយ។
ទាក់ទងនឹងផែនការយុទ្ធសាស្រ្តជាតិ ស្តីពីអត្តសញ្ញាណកម្មផែនការយុទ្ធ សាស្រ្តជាតិ ស្តីពីអត្តសញ្ញាណកម្មនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក តុប នេត បានឲ្យដឹងផងដែរថា ក្នុងរយៈពេលជិត១០ឆ្នាំ កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីអត្តសញ្ញាណកម្មដំណាក់កាល ទី១ ឆ្នាំ២០១៧-ឆ្នាំ២០២៦ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងមានការគាំទ្រ ពីដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ដោយទទួលបានសមិទ្ធផលគួរឲ្យកត់សម្គាល់ រួមមាន បញ្ចប់ការកសាង ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។ បញ្ចប់ការរៀបចំលិខិតបទដ្ឋានគតិយុត្តចំនួន១៦ សំដៅគាំទ្រការអនុវត្តច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។ ការរៀបចំមជ្ឈមណ្ឌលទិន្នន័យខ្នាតតូច សំដៅសម្រេចនូវការអភិវឌ្ឍប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន និងការដាក់ឲ្យប្រើប្រាស់លេខកូដសម្គាល់អត្តសញ្ញាណបុគ្គល និងការរៀបចំបញ្ជីប្រជា ជនជាដើម។
ឯកឧត្តមបានរំលឹកផងដែរថា ផែនការយុទ្ធសាស្រ្តស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី១ គឺជា ផែនការដ៏ល្អមួយ ដែលបានដឹកនាំតម្រង់ទិស លើការងារអត្តសញ្ញាណកម្មអស់រយៈពេលជិត៩ឆ្នាំមកហើយ ដោយបច្ចុប្បន្នក្រុមការងារកំពុងស្ថិតនៅដំណាក់កាលចុងក្រោយនៃការអនុវត្ត ផែនការយុទ្ធសាស្រ្ត ជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី១។ ដូច្នេះហើយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានផ្តួចផ្តើម និងស្វះស្វែងរៀបចំផែនការថ្មី ផែនការយុទ្ធសាស្រ្តស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ឆ្នាំ២០២៦ដល់ ឆ្នាំ២០៣៥ ដើម្បីតម្រង់ទិសលើការងារអត្តសញ្ញាណកម្មរយៈពេល១០ឆ្នាំទៅមុខទៀត ធ្វើយ៉ាងណាឲ្យ ផែនការនេះអាចឆ្លើយតបបានយ៉ាងល្អ ទៅនឹងតម្រូវការក្នុងប្រទេសរបស់ពលរដ្ឋកម្ពុជា និងបន្ស៊ីឲ្យបានល្អ ជាមួយនិន្នាការសកល(ជាអន្តរជាតិ) លើការងារអត្តសញ្ញាណកម្ម។
ក្នុងឱកាសនោះដែរឯកឧត្តម តុប នេត ក៏បានថ្លែងអំណរគុណចំពោះ អង្គការUNDP និងអង្គការVital Strategies ដែលបានគាំទ្រដល់ការកែទម្រង់ប្រព័ន្ធ ការងារ អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនៅកម្ពុជា ឲ្យមានភាពទំនើបស្របទៅតាម និន្នាការជាសកល៕ អត្ថបទ៖ បាន ចក់
-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ