ព័ត៌មាន
ពលរដ្ឋចំនួន២០០គ្រួសារទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៥ ពលរដ្ឋមានជីវភាពខ្វះខាតចំនួនជាង២០០គ្រួសារ ក្នុងឃុំគោករមៀត ស្រុកថ្មពួក ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះឯកឧត្តម អ៊ុ រាត្រី ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសារសួរសុខទុក្ខពីសំណាក់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម និងលោកជំទាវ បណ្ឌិត ពេជ្រ ច័ន្ទមុនី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនដោយក្តីនឹករលឹក។
ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា ទោះស្ថិតនៅក្នុងកាលៈទេសៈ ណាក៏ដោយ ក្រហមកម្ពុជា តែងតែនៅក្បែរបងប្អូនជានិច្ច រួមសុខ រួមទុក្ខ ដោយមិនបោះបង់បងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។
ជាមួយគ្នានោះឯកឧត្ដម ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលជឿទុកចិត្តទៅលើប្រមុខរាជដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងខិតខំធ្វើយ៉ាងណាឱ្យសភាពការណ៍នៅតាមបន្ទាត់ព្រំដែន វិលត្រឡប់មករកសភាពដើមវិញ៕ ឃិនសារិទ្ធ






-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ