ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃណែនាំដល់គណៈអភិបាលខេត្តត្រូវសាមគ្គីឯកភាពផ្ទៃក្នុងដើម្បីប្រសិទ្ធភាពការងារ
ស្វាយរៀង ៖ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រីថ្នាក់ដឹកនាំ នៅក្នុងគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ពិសេសមន្ទីរជំនាញ ត្រូវសាមគ្គីឯកភាពផ្ទៃក្នុងឱ្យបានល្អ ឆ្ពោះទៅសម្រេចការងារប្រកបដោយតម្លាភាព តាមគោលនយោបាយរាជរដ្ឋាភិបាល។ ការណែនាំនេះ ធ្វើឡើងក្នុងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តស្វាយរៀង របស់ លោក ឌុច គន្ធា ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នេះ។
ឯកឧត្តម ប៊ុន ហុន បានបញ្ជាក់ថា ការផ្លាស់ប្តូរមន្ត្រីថ្នាក់ដឹកនាំ គឺជាគោលការរបស់ក្រសួងសាម៉ី ហើយការចូលកាន់តំណែងរបស់ លោក ឌុច គន្ធា នៅថ្ងៃនេះ គឺជាការបំពេញកៅអី របស់ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង ដែលដល់អាណត្តិត្រូវក្រសួងមហាផ្ទៃផ្ទេរឱ្យទៅកាន់ខេត្តផ្សេង។
ទន្ទឹមនឹងការសាមគ្គីផ្ធៃក្នុង ឯកឧត្តម ប៊ុន ហុន បានជំរុញដល់រដ្ឋបាលខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ បន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្តិភាព រក្សាភាពស្ងប់ស្ងាត់ ជូនពលរដ្ឋ និងក្រុមអ្នកវិនិយោគ ពិសេសលៃលករកជំនួយឧបត្ថម្ភគ្រួសារយុទ្ធជន សមរភូមិក្រោម សម្របសម្រួល រកការងារជូនពលករមកពីប្រទេសថៃ។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការក្រសួង នូវបានជំរុញដល់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព ចុះអប់រំ ពលរដ្ឋឱ្យមានភាពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាភាពស្ងប់ស្ងាត់ ទុកឱកាសជូនរាជរដ្ឋាភិបាលធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់អន្តរជាតិ ខណៈប្រទេសនៅក្នុងតំបន់ ក៏ដូចជានៅលើសកលលោក បានយល់ជ្រាបពីការទន្ទ្រានរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា បង្កអន្តរាយដល់អាយុជីវិតយុទ្ធជន ទ្រព្យសម្បត្តិ ប្រាង្គប្រាសាទ វត្តអារាម ពលរដ្ឋជម្លៀសចេញពីភូមិករគ្មានទីបញ្ចប់។ ដោយ ៖ ភា សារិទ្ធ








-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ