ព័ត៌មាន
ក្រុមហ៊ុនអចលនទ្រព្យហុងកុង សន្យាពិនិត្យលទ្ធភាពរៀបចំឱ្យមានមន្ទីរពេទ្យចល័ត នៅកម្ពុជា
ប្រធានក្រុមហ៊ុន Sino Group គឺជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ និងវិនិយោគឈានមុខគេមួយរបស់ទីក្រុងហុងកុង បានសន្យានឹងពិនិត្យលទ្ធភាពរៀបចំឱ្យមានមន្ទីរពេទ្យចល័ត នៅកម្ពុជា។
ការសន្យានេះ ធ្វើឡើងនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នេះ ក្នុងឱកាស ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ទៅទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន ជួបពិភាក្សាការងារជាមួយលោក Robert Ng ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Sino Group។
ខណៈបច្ចុប្បន្ន ក្រុមហ៊ុន Sino Group ក៏កំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នើសុំឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា។ ពិសេសជាងនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី លើកទឹកចិត្តឱ្យក្រុមហ៊ុនចូមរួមឱ្យបានកាន់តែច្រើនក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ពិសេសលើវិស័យសុខាភិបាល មានជាអាទិ ការរៀបចំមន្ទីរពេទ្យចល័ត (Mobile Hospital) គាំទ្រការផ្ដល់សេវាសុខាភិបាលជូនប្រជាជនក្នុងតំបន់ដាច់ស្រយាល និងតំបន់ងាយរងគ្រោះនានា។
ជាការឆ្លើយតប លោក Robert Ng បានសន្យានឹងពិនិត្យលទ្ធភាពរៀបចំឱ្យមានមន្ទីរពេទ្យចល័ត ដូចដែលឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានស្នើសុំ ដើម្បីជាចំណែកចូលរួមបន្ថែមទៀតគាំទ្រដល់ការការពារសុខុមាលភាពសង្គមកម្ពុជា។
គួររម្លឹកថា កូនប្រុសរបស់លោក Robert Ng គឺលោក Daryl Ng បច្ចុប្បន្នជាប្រធានក្រុមហ៊ុន Sino Group ក៏ធ្លាប់ចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីកិច្ចការងារវិនិយោគរបស់ក្រុមហ៊ុន ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីផងដែរ ពោលគឺអំឡុងពេលលោកអញ្ជើញអមដំណើរឯកឧត្តម John KC Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង(HKSAR) ធ្វើទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Sino Group គឺជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ និងវិនិយោគឈានមុខគេមួយរបស់ទីក្រុងហុងកុង ហើយបច្ចុប្បន្នក៏កំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្រុមហ៊ុននេះក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតទឹកផ្លែឈើ Yeo’s ដែលកំពុងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានផ្ដល់ការងារប្រមាណ ៥០០កន្លែង ជូនប្រជាពលរដ្ឋកម្ពុជា។ ក្រុមហ៊ុន Sino Group បានចូលរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (Corporate Social Responsibility – CSR) ដើម្បីជំរុញឱ្យសុខុមាលភាពប្រជាជនកាន់តែល្អប្រសើរ ដោយអនុវត្តយុទ្ធសាស្ត្រចំនួនបីគឺ ការរស់នៅបៃតង ស្មារតីសហគមន៍ និងការរចនាប្រកបដោយភាពច្នៃប្រឌិត៕









-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ