ព័ត៌មាន
ក្រុមហ៊ុន VISA Worldwide Pte. Limited គាំទ្រគម្រោងរបស់ក្រសួងទេសចរណ៍លើការអភិវឌ្ឍន៍ប្រព័ន្ធទេសចរណ៍វៃឆ្លាត
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសូងទេសចរណ៍ បានអនុញ្ញាតជូនលោក Arturo Planell នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់ ក្រុមហ៊ុន Visa Worldwide Pte. Limited និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការអនុវត្តជាក់ស្តែងនូវខ្លឹមសារ នៃអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅទីស្តីការក្រសួង។
ក្នុងឱកាសនៃជំនួប គូភាគីទាំងពីរ បានឯកភាពអនុវត្តជាក់ស្តែង និងឱ្យចេញជាផ្លែផ្កាលើកិច្ចសហប្រតិបត្តិការដែលបានកំណត់ក្នុងអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុនដែលបានចុះកន្លងមក ដូចជា ការគាំទ្រគម្រោងរបស់ក្រសួងទេសចរណ៍លើការអភិវឌ្ឍន៍ប្រព័ន្ធទេសចរណ៍វៃឆ្លាត ដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថលថ្មីទំនើប និងទិន្នន័យប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងសន្តិសុខ ជាពិសេសគឺការពិនិត្យលទ្ធភាពលើកិច្ចសហការបង្កើត Tourism Satellite Account។
ឯកឧត្តម ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការគាំទ្រក្នុងវិស័យទេសចរណ៍កន្លងមករបស់ក្រុមហ៊ុន ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា និងកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម សេដ្ឋកិច្ច សណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រសើររបស់ប្រទេសកម្ពុជាកន្លងមកដល់អតិថិជន និងពិភពលោកទាំងមូល៕





-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ