ព័ត៌មាន
អាកាសយានដ្ឋានអន្តរជាតិតេជោផ្តល់សេវាកម្មជូនអ្នកដំណើរយ៉ាងរលូនរយៈពេល៥ថ្ងៃមកនេះ
ភ្នំពេញ ៖អាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកដំណើរការផ្តល់សេវាកម្មជូនអ្នកដំណើរជាតិអន្តរជាតិយ៉ាងរលូន មិនមានបញ្ហារអាក់រអួល ក្នុងរយៈពេល៥ថ្ងៃមកនេះ ហើយអ្នកដំណើរជាតិអន្តរជាតិ និងពលរដ្ឋដែលបានអញ្ជើញទៅទស្សនា បានបង្ហាញភាពភ្ញាក់ផ្អើលលើរចនាបថ ភាពប្រណិតរបស់អាកាសយានដ្ឋាន និងធ្វើឲ្យគេមកទស្សនាម្តងហើយ ចង់មកទស្សនាម្តងទៀត។
អ្នកដំណើរជាតិ អន្តរជាតិ បានថ្លែងប្រាប់ BTV នៅថ្ងៃទី១៤ ខែកញ្ញានេះថា បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ បើកដំណើរ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ សំគាល់ឃើញថា គ្រប់ការធ្វើដំណើរចេញចូលកម្ពុជា គឺមិនមានការពន្យាពេលជើងហោះហើរ ដូចបណ្តាឆ្នាំកន្លងមកនោះទេ ពិសេសជាងនេះពេលដល់ព្រលានថ្មីនេះ គឺធ្វើឲ្យគេហាក់មានភាពកក់ក្តៅ ប្រព័ន្ធត្រួតពិនិត្យឯកសារចេញចូលរបស់មន្ត្រីនគរបាលអន្តោប្រវេសន៍ និងគយ មានដំណើរការល្អមិនរងចាំយូរ និងប្រព័ន្ធបញ្ជាស្វ័យប្រវត្តិទំនើបៗនានាទៀតនៅក្នុងព្រលានហោះថ្មីមិនមានការរអាក់រអួល ហើយគេរំពឹងថា នៅថ្ងៃអនាគត នឹងមានជើងហោះត្រង់ច្រើនទៅមកជាមួយបណ្តាប្រទេសឆ្ងាយៗ។
បណ្តាពលរដ្ឋដែលអញ្ជើញចូលទស្សនាព្រលានក៏បានថ្លែងថា នៅពេលនេះពលរដ្ឋទាំងអស់គ្នាពិតជាមានមោទនភាពខ្លាំងចំពោះប្រទេសជាតិ ដែលមានព្រលានយន្តធំៗលំដាប់ពិភពលោក មានភាពទំនើប និងមានកន្លែងដើរកម្សាន្តច្រើន ដែលបញ្ហានេះគឺធ្វើឲ្យគេមានការចាប់អារម្មណ៍ចង់មកទស្សនាម្តងហើយ ចង់មកទស្សនាម្តងទៀត។
ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ថ្លែងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ គឺមានប្រើប្រាស់ប្រព័ន្ធបញ្ជាដោយស្វ័យប្រវត្តិច្រើននិងមានភាពទំនើប ហើយចាប់ពីពេលនេះតទៅកម្ពុជា គឺមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលជើងហោះគ្រប់ប្រភេទទាំងអស់របស់ពិភពលោកមកចុះចត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ៕
អត្ថបទ ស៊ុមសុខជា







-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ