ព័ត៌មាន
បិណ្ឌវេនទី៧ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពទាំងអស់ដែលបានពលីក្នុងសមរភូមិការពារទឹកដី
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី៧នៅវត្តឧណ្ណាលោម, រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ បុព្វបុរសខ្មែរ ញាតិកាទាំង៧សណ្តាន ជាពិសេសនោះគឺដួងវិញ្ញាណក្ខន្ធវីរកងទ័ពទាំងអស់ដែលបានពលីក្នុងសមរភូមិការពារទឹកដី និងថែរក្សាសន្តិភាពជូនជាតិមាតុភូមិ។
លោកជំទាវបណ្ឌិតបានឧទ្ទិសថា សូមជូនមគ្គផល កុសលផលបុណ្យដែលនាងខ្ញុំបានសាងក្នុងថ្ងៃនេះ “បិណ្ឌវេនទី៧” នៅវត្តឧណ្ណាលោម ព្រឹកនេះជាមួយលោកឪពុក សហការី នឹងកូនៗសមាជិកានៃសមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានចូលរួមនមស្ការព្រះរតនត្រ័យ សមាទានសីល រាប់បាត្រ បង្សុកូល និងវេរភត្តាហារប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ បុព្វបុរសខ្មែរ ញាតិកាទាំង៧សណ្តាន ជាពិសេសនោះគឺដួងវិញ្ញាណក្ខន្ធវីរកងទ័ពទាំងអស់ដែលបានពលីក្នុងសមរភូមិការពារទឹកដី និងថែរក្សាសន្តិភាពជូនជាតិមាតុភូមិ។
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនេះ សូមគោរពជូនពរបងប្អូនជនរួមជាតិខ្មែរ ជាពិសេសព្រមទាំងវីរកងទ័ពកម្ពុជាគ្រប់គ្នាៗ សូមទទួលបានសុខភាពល្អបរិបូណ៌ ធ្វើដំណើរគ្រប់ទិសទីប្រកបដោយសុខសុវត្ថិភាព នឹងជួបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។



















-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ