ព័ត៌មាន
«១ឆ្នាំកន្លងទៅ ក្នុងអគារមណ្ឌលសុខភាពក្រាំងស្លា មានអនាម័យល្អ និងសកម្មភាពបម្រេីសេវាសុខភាពកើនឡើង»
តាកែវ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខមន្រ្តី និងបុគ្គលិកសុខាភិបាល ដែលកំពុងបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពក្រាំងស្លា ក្នុងឱកាសអញ្ជើញដាក់បិណ្ឌនៅខេត្តតាកែវ, កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងឱកាសចុះនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសំដែងការកោតសរសើរ និងលើកទឹកចិត្តដល់សហភាតរៈទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត លើកិច្ចការការបម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋជិតឆ្ងាយ ពិសេសអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។ បន្ថែមពីនេះ ត្រូវចូលរួមព្យាយាមបង្កើនសកម្មភាពពិនិត្យព្យាបាលប្រកបដោយគុណភាព ដោយឈរលើស្មារតីទទួលខុសត្រូវ និងខិតខំរក្សាភាពជឿជាក់ពីប្រជាពលរដ្ឋ។
នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី សូមជូនពរដល់មន្រ្តី បុគ្គលិកនៅមណ្ឌលសុខភាពក្រាំងស្លា ក៏ដូចជានៅគ្រប់មូលដ្ឋានសុខាភិបាលទូទាំងប្រទេស សូមមានសុខភាពល្អបរិបូណ៍ សម្រេច បានជោគជ័យគ្រប់ភារកិច្ចការងារ និងសូមឱ្យការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងភាពរីករាយគ្រប់ទីកន្លែង៕
អត្ថបទ រដ្ឋា















-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ