ព័ត៌មាន
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុងផ្សព្វផ្សាយឱកាសជំនាញវិជ្ជាជីវៈ (TVET) ដល់យុវជន
ក្រុមការងាររាជរដ្ឋាភិបាលចុះចុះមូលដ្ឋានខេត្តកោះកុង បន្តផ្សព្វផ្សាយឱកាសជំនាញវិជ្ជាជីវៈ(TVET) ជូនយុវជនរាប់រយនាក់ក្នុងស្រុកចំនួន៤ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារនៅកម្ពុជា។
ក្នុងឱកាសរៀបចំពិធីផ្សព្វផ្សាយឱកាសការងារជូនប្រជាពលក្រីក្រ និងជនងាយរងហានីភ័យ ព្រមទាំងប្រជាពលរដ្ឋទូទៅតាមបណ្តាស្រុកចំនួន៤ រួមមាន ស្រុកបុទុមសាគរ, ស្រុកថ្មបាំង, ស្រុកស្រែអំបិល និងស្រុកមណ្ឌលសីមា។ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បណ្ឌិត ហាន បូរិន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល និងជាប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ បានឱ្យដឹងថា ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលកំរិតខ្ពស់នៅឆ្នាំ២០៥០ កម្ពុជាបានជំជំរុញការបណ្ដុះបណ្ដាល មូលធនមនុស្ស តាមរយៈការអប់រំ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបច្ចេកទេស និងការផ្សព្វផ្សាយឱកាសការងារជូនប្រជាពលក្រីក្រ និងជនងាយរងហានីភ័យ ព្រមទាំងប្រជាពលរដ្ឋទូទៅអោយបានទូលលំទូលាយ។
លោកបណ្ឌិត ថ្លែងថា កត្តាទាំងអស់នេះជាគន្លឹះដ៏សំខាន់ ក្នុងការបង្កើត និងផលិតកម្លាំងពលកម្មជំនាញដែលមានគុណភាពប្រកបដោយផ្លែផ្កា និង ដើម្បីគាំទ្រការវិនិយោគក្នុងស្រុក និងទាក់ទាញការវិនិយោគពីបរទេស ព្រមទាំងធ្វើឱ្យសេដ្ឋកិច្ចជាតិទាំងមូលមានការប្រែប្រួលទៅរកភាពរីកចម្រើនយ៉ាងឆាប់រហ័ស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
នាឱកាសនោះ លោកបណ្ឌិត ថ្លែងទៀតថា ផ្អែកតាមកំណើនវិនិយោគនោះ គឺការបង្កើនការផលិត កម្លាំងពលកម្មជំនាញបានកាន់តែច្រើន ទើបអាចឆ្លើយតបទៅនឹងការកើនឡើងនៃការវិយោគនាពេលបច្ចុប្បន្ន និងពេលអនាគត។
លើសពីនេះ លោកបណ្ឌិត លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងឆ្ពោះទៅដោយភាពជឿជាក់ និងប្រសិទ្ឋភាពខ្ពស់សម្រាប់ប្រជាជន និងសេដ្ឋកិច្ចជាតិ តាមរយៈយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១។
សូមជម្រាបថា ក្នុងនាមប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ លោកបណ្ឌិត ហាន បូរិន បានសហការជាមួយវិទ្យាស្ថានចំនួន ៨ នៅរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយព័ត៌មានទៅកាន់ប្រជាពលរដ្ឋជាង ២,០០០ គ្រួសារ និងបានផ្តាំផ្ញើទៅកាន់យុវជន និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះកាលពីពេលថ្មីៗនេះថា ធ្វើយ៉ាងណាត្រូវអនុវត្តន៍អោយបាននូវអភិក្រមដ៏មានតម្លៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺ រៀនអោយចប់ រៀនអោយចេះ រៀនអោយមានការងារធ្វើ៕












-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ