ព័ត៌មាន
សិស្សទើបប្រឡងបាក់ឌុបចាប់ផ្តើមនាំគ្នាស្វែងរកឱកាសសិក្សាបន្តលើវិស័យម្ហូបអាហារ
ភ្នំពេញ ៖បណ្តាសិស្ស និងអាណាព្យាបាលជាច្រើន បាននាំកូនចៅទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប ) ឆ្នាំសិក្សា២០២៥ ចូលទស្សនាថ្ងៃបើកជាសាធារណៈឲ្យមហាជនចូលទស្សនាការរៀនជំនាញផ្នែកម្ហូបអាហារ នៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា ហៅកាត់ ACAC នៅរាជធានីភ្នំពេញ ។
សិស្ស និងអាណាព្យាបាលមានកូនទើបប្រឡងបាក់ឌុបរួច បានថ្លែងប្រាប់BTVនៅថ្ងៃទី១៤ ខែកញ្ញានេះថា នៅក្នុងដំណើរដើរទស្សនាសិក្សាស្វែងយល់ការរៀន ការបង្រៀនចំអិនម្ហូបអាហារ ធ្វើនំបង្អែម ភេសជ្ជៈនានា និងស្តាប់បទបង្ហាញរបស់អ្នកតំណាងវិទ្យាស្ថានម្ហូបអាហារកម្ពុជា បានធ្វើឲ្យសិស្សផ្តោតការចាប់អារម្មណ៍ចង់រៀនជំនាញចុងភៅ នៅក្នុងវិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ច ខណៈនៅក្នុងវិស័យនេះ បច្ចុប្បន្ន កំពុងមានតម្រូវការច្រើនកម្លាំងពលកម្មច្រើន ចូលបម្រើការងារទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
តំណាងវិទ្យាស្ថានម្ហូបអាហារកម្ពុជា បានថ្លែងថា នៅក្នុងថ្ងៃបើកចូលទស្សនាវិទ្យាស្ថានម្ហូបអាហារកម្ពុជានេះដែរ វិទ្យាស្ថានក៏បានចាប់ផ្តើមបើកការទទួលពាក្យសិស្សស្នើសុំចូលរៀនជំនាញចុងភៅចំនួន៧០រូប សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២៥នេះ រយៈពេល២ឆ្នាំ ហើយនឹងត្រូវបិទការទទួលពាក្យនៅថ្ងៃទី២០ ខែតុលា ហើយសិស្សជាប់ និងធ្លាក់បាក់ឌុប គឺអាចដាក់ពាក្យស្នើសុំចូលរៀនបានដូចគ្នា។
សូមបញ្ជាក់ថា ការរៀនជំនាញវិជ្ជាជីវៈក្នុងវិស័យម្ហូបអាហារ នៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា របស់ប្រទេសស្វីសនេះ គឺសញ្ញាបត្រទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា និងរដ្ឋាភិបាលប្រទេសស្វីល ហើយសិស្សដែលរៀនជំនាញនេះ គឺអាចចុះហាត់ការ និងអាចធ្វើបំផ្លាស់ទី ទៅធ្វើការងារនៅក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសនានានៅប៉ែកខាងអឺរ៉ុប៕
អត្ថបទ ស៊ុម សុខជា





-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ